柬埔寨腰果联合会完成换届选举 推动产业发展










分类经济
事件时间2026-10-07
地点金边
来源柬埔寨商务部
发布时间2026/10/15 08:44
详情描述
2026年10月7日上午,柬埔寨腰果联合会在金边OAKWOOD PREMIER酒店举行大会,正式完成第一届任期总结,并举行第二届理事会选举。
此次会议由柬埔寨商务部国务秘书瓦·鲁萨(Va Routhsan)主持。出席人员包括商务部副国务秘书占·索提(Chan Sokthy)、农林渔业部副国务秘书波·萨迈索尼提(Pok Samay Sounity)、欧盟代表团合作部负责人布莱恩·福纳里(Bryan Fornari),以及相关政府部门代表、发展合作伙伴、腰果联合会成员及国内外嘉宾。
会议期间,商务部国务秘书瓦·鲁萨对腰果联合会此前在推动产业发展方面的表现给予肯定。他表示,柬埔寨政府已制定《2022-2027年国家腰果政策》,旨在通过提升国内生产与加工能力、扩大直接出口市场,以及加强农业协会与现代化社区建设,将柬埔寨打造为“腰果帝国”。
本次选举由商务部设立的选举委员会负责组织与监督。选举结果显示,安·达拉(An Dara)当选为柬埔寨腰果联合会第二届主席及理事会主席,同时选出12名理事会成员。
📋 简要摘要 ▸
柬埔寨腰果联合会举行第二届理事会选举,商务部官员出席并强调腰果产业对国家出口的重要性。
📋 完整原文 ▸
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ OAKWOOD PREMIER PHNOM PENH ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតសហព័ន្ធស្វាយចន្ទីកម្ពុជា បញ្ចប់អាណត្តិទី១ និងបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុខទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ តំណាងសហភាពអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ សមាជិកសហព័ន្ធស្វាយចន្ទីកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្វាយចន្ទីកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់។
ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជា «អធិរាជស្វាយចន្ទី» (Cashew Emperor) នាពេលអនាគត តាមរយៈការជំរុញផលិតកម្ម និងការកែច្នៃក្នុងស្រុក ការពង្រីកទីផ្សារនាំចេញផ្ទាល់ និងការពង្រឹងសមាគម និងសហគមន៍កសិកម្មទំនើប។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គមហាសន្និបាតអំពីដំណើរការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី២ ដែលត្រូវបានរៀបចំ និងត្រួតពិនិត្យដោយគណៈកម្មការរៀបចំការបោះឆ្នោត បង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអាណាព្យាបាលបច្ចេកទេស។
ជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្វាយចន្ទីកម្ពុជា អាណត្តិទី២ លោក អាន តារា ត្រូវបានជាប់ឆ្នោតជាប្រធានសហព័ន្ធ និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១២រូប៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))