金边皇冠1-2负香港杰志 首遭败绩仍居H组榜首

分类体育
事件时间2026-11-05
地点香港
来源BTV电视台
发布时间2026/11/05 19:34
详情描述
2026/27赛季亚冠二级联赛H组次轮,金边皇冠客场1-2不敌香港杰志,遭遇本季首败。开场仅2分钟皇冠即告失球,上半场末段又有一名球员被红牌罚下;少打一人的皇冠在第86分钟由外援扳平,却在补时第1分钟被对手绝杀。球队目前仍以9分领跑H组,最后两轮仍握有出线主动权。
📋 完整原文 ▸
ភ្នំពេញក្រោន ស្គាល់បរាជ័យលើកដំបូង ក្រោយជំនួបដ៏ស្វិតស្វាញទល់ក្រុមម្ចាស់ផ្ទះ Kitchee ក្នុងលទ្ធផល ២-១ សម្រាប់ជំនួបជើងទី២ នៃពានរង្វាន់ AFC Champions League Two 2026/27 ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅទឹកដីហុងកុង។ ការប្រកួតនេះ ត្រឹម ២នាទី កីឡាករ Ruslan Mingazov បានរកគ្រាប់នាំមុខឲ្យ Kitchee មុនភ្នំពេញក្រោន បាត់បង់សមាជិកម្នាក់ គឺកីឡាករ កើត ពេជ្រ ដែលរងពិន័យកាតក្រហម នៅចុងវគ្គទី១។
ចូលវគ្គទី២ ទោះបីសល់គ្នាត្រឹម ១០នាក់ តែភ្នំពេញក្រោន នៅតែព្យាយាមវាយសម្រុក ពិសេសនៅចុងម៉ោង រហូតកីឡាករ Guytho Mijland រកបានគ្រាប់តាមស្មើ ១-១ នៅនាទី៨៦ តែសោកស្ដាយនៅនាទីបន្ថែម កីឡាករ Kendy ក៏បានបន្ថែមគ្រាប់ទី២ នៅនាទី៩០+១ ជួយឲ្យក្រុម Kitchee ទទួលបានជ័យជម្នះវិញ ២-១ បន្ទាប់ពីរងបរាជ័យលើទឹកដីកម្ពុជា ២-០។
ទោះបីរបូត ៣ពិន្ទុលើកដំបូងក្ដី តែភ្នំពេញក្រោន នៅតែរក្សាកៅអីកំពូលតារាងពូលH ដោយរក្សា ៩ពិន្ទុក្នុងដៃ និងមានក្ដីសង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដ ប្រសិនបើពួកគេបន្ដធ្វើបានល្អក្នុងការប្រកួត ២ប្រកួតចុងក្រោយ៕