洪玛尼工作组赴实居省送药 26户104人受益
分类民生
事件时间2026-11-06
地点实居省巴塞县
来源洪玛尼官方频道
发布时间2026/11/07 10:25
详情描述
2026年11月6日上午,洪玛尼工作组会同医生团队前往实居省巴塞县波格地乡国格纳村开展上门诊疗,为26户家庭、共104名村民(其中女性28人、儿童25人)检查身体并赠送药品。行动由地方工作组与乡分区医生共13人参与,支出约278万瑞尔。
📋 完整原文 ▸
ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យ ចុះតាមខ្នងផ្ទះ ក្នុងភូមិគោកកណ្តាល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ភូមិគោកកណ្តាល
នាព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ដឹកនាំដោយ ឯកឧត្តម វង្ស វ៉ាន់នី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី និងក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី តំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយគណៈអចិន្ត្រៃយ៍គណបក្សឃុំ និងសាខាបក្សភូមិ សរុបចំនួន ១៣នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយឥតគិតថ្លៃ បានចំនួន ២៦ខ្នងផ្ទះ សរុបចំនួន ១០៤នាក់ (ស្រីចំនួន ២៨នាក់ និងកុមារ ២៥នាក់)
• កិច្ចប្រជុំ និងសកម្មភាពចុះមូលដ្ឋានមាន៖
១- កិច្ចប្រជុំជីវភាពប្រចាំខែ ស្តីពីការពង្រឹងរចនាសម្ព័ន្ធចាត់តាំង សតិអារម្មណ៍ និងសាមគ្គីភាពផ្ទៃក្នុងរបស់សាខាបក្សភូមិ និងផ្តល់ថវិកាឧបត្ថម្ភដល់សាខាបក្សភូមិកណ្ដាល ចំនួន ១០០,០០០រៀល
២- ឧបត្ថម្ភភេសជ្ជៈ ដោយចំណាយថវិកាចំនួន ៨០,០០០រៀល
៣- ក្រុមការងារគ្រូពេទ្យគណបក្សបានចុះតាមខ្នងផ្ទះចំនួន ២៦ខ្នងផ្ទះ ប្រជាពលរដ្ឋសរុប ១០៤នាក់ ស្រី ២៨នាក់ និងកុមារ ២៥នាក់
៦- ក្រុមការងារគ្រូពេទ្យគណបក្សចុះតាមខ្នងផ្ទះ សរុបចំនួន ៦នាក់
ចំណាយថវិកាចំនួន ២,៦០០,០០០រៀល
ចំណាយថវិកាសរុប៖ ២,៧៨០,០០០រៀល