洪玛奈出席首批义务兵训练开营 感谢青年参军报国



分类国防/社会
事件时间2026-11-09
地点实居省
来源高棉邮报
发布时间2026/11/09 20:12
详情描述
2026年11月9日下午,柬埔寨首相洪玛奈在实居省海岸岛屿保卫司令部出席2026年第一期义务兵训练开营仪式。他感谢全国民众与家长到场见证柬埔寨青年开始履行兵役义务这一历史性时刻,并称赞应征青年的爱国精神,认为这是主动支持国防、保卫国家与人民的体现。
📋 完整原文 ▸
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអរគុណចំពោះស្មារតីស្នេហាជាតិរបស់យោធិនកាតព្វកិច្ច
.........
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ និងអាណាព្យាបាល ដែលបានចូលរួមធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ រៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តអរគុណយ៉ាងស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានអញ្ជើញចូលរួមផ្ទាល់ដើម្បីធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយការចូលរួមនេះគឺជាការបង្ហាញពីស្មារតីស្នេហាជាតិ និងការគាំទ្រយ៉ាងសកម្មដល់ការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជននៃយើងទាំងអស់គ្នា៕