洪玛奈首相携夫人出访三国 开启外交与经贸合作之旅

洪玛奈首相携夫人出访三国 开启外交与经贸合作之旅
分类政务
事件时间2026-10-12
地点阿塞拜疆/土耳其/哈萨克斯坦
来源CN123
发布时间2026/10/11 11:58

详情描述

柬埔寨首相洪玛奈携夫人碧占莫妮,于2026年10月12日至17日率领高级代表团,应邀对阿塞拜疆、土耳其及哈萨克斯坦进行正式访问与工作访问。 访问期间,洪玛奈首相将于10月15日出席第七届亚洲相互协作与信任措施会议(CICA)峰会。本次峰会主题为“加强亚洲相互协作与信任措施会议:互联互通、数字化及亚洲可持续增长”。洪玛奈将在会上与各成员国领导人交换意见,并计划与多国代表团团长举行双边会晤,旨在进一步加强双边关系与合作。 此外,针对近期有关柬泰边境问题的争议,洪玛奈首相于10月10日通过社交媒体公开邀请欧沙安(Um Sam An)及其边境专家团队,携带相关文件与证据,与柬埔寨边境事务秘书处的专业工作组进行直接对话。此前,欧沙安曾公开指控柬泰联合边境委员会(JBC)在第52号至59号界碑之间设置临时界碑时,导致柬埔寨领土流失,并指责政府为换取和平与权力割让土地。 洪玛奈表示,此类指控不仅针对政府,更直接质疑了长期负责维护国家主权与领土完整的柬埔寨边境技术官员。他强调,此次对话旨在展示透明度与责任感,并邀请媒体代表、政党代表、民间组织、学生、学者及公众参与旁听,以作为见证人了解边境问题的真实情况。洪玛奈指出,由于柬泰边境谈判尚未结束,部分敏感信息目前无法在社交媒体上公开,但政府愿意通过此次面对面的交流,回应民众关切。
📋 简要摘要 ▸
洪玛奈首相携夫人碧占莫妮率团出访阿塞拜疆、土耳其及哈萨克斯坦,并将出席第七届亚洲相互协作与信任措施会议峰会。
📋 完整原文 ▸
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ...................................... ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិនូវព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖ ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសទាំង៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំនៃប្រទេសសមាជិកដទៃទៀត ក្រោមមូលបទ «ពង្រឹងសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើនប្រកបដោយចីរភាពនៅអាស៊ី»។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល សម្ដេចធិបតី ក៏គ្រោងនឹងជួបទ្វេភាគីជាមួយប្រមុខគណៈប្រតិភូនៃប្រទេសនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទី២៖ មុនចេញដំណើរទៅបំពេញទស្សនកិច្ចក្រៅប្រទេសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ឱ្យនាំយកឯកសារ និងភស្តុតាងពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និង៥៩ មកជជែកគ្នាត្រង់ទៅត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា។ ការប្រកាសបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន បានតាំងខ្លួនជាអ្នកជំនាញព្រំដែន ហើយនិយាយពីបញ្ហាព្រំដែនដោយគ្មានមូលដ្ឋានអ្វីទាំងអស់ ហើយចុងក្រោយនេះលោក អ៊ុំ សំអាន លើកអំពីករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ៥២ និង៥៩ ដោយចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នធ្វើដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃដើម្បីប្តូរយកសន្តិភាពនិងអំណាច។ សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ការលើកបែបនេះមិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ គឺចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាបានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ទាំងដែលពួកគាត់បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់របស់កម្ពុជា ជាច្រើនទសវត្សរ៍មកហើយ។ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយដែលមិនអាចទទួលយកបាន។ «ដូច្នេះ នេះជាឱកាសមាសសម្រាប់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ដើម្បីបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ»។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតីក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ សម្តេចធិបតីបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ដែលការចរចានិងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃមិនទាន់ចប់ យើងមិនអាចបញ្ចេញព័ត៌មានរសើបមួយចំនួនជាលក្ខណៈទូលំទូលាយតាមបណ្ដាញសង្គមបានទេ។ ទោះជាយ៉ាងនេះក្តី ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវ ក្នុងពេលជជែកវែកញែកគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី បើកឱកាសឱ្យមានការចូលរួមស្តាប់ពីអ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ ក្នុងកម្រិតណាមួយដើម្បីធ្វើជាសាក្សី ដើម្បីបានដឹង បានលឺ អំពីព័ត៌មានពិត ពាក់ព័ន្ធបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ក៏បានប្រកាសធានាសុវត្ថិភាពរបស់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ក្នុងអំឡុងពេលមានវត្តមាននៅប្រទេសកម្ពុជា រហូតដល់ពេលចាកចេញផុតពីកម្ពុជា ដោយសម្តេចបានបញ្ជាក់ច្បាស់ថា ជាអ្នកដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល សម្តេចគ្មានការចាំបាច់អីទៅបំផ្លាញទំនុកចិត្តនយោបាយពីប្រជាជន តាមរយៈការភូតភរឬការធានាមិនពិតប្រាកដជាសាធារណៈ ជាពិសេសចំពោះអ្នកនយោបាយកម្រិតលោក អ៊ុំ សំអាន នោះទេ។ ហេតុដូច្នេះ ការព្រួយបារម្ភអំពីសុវត្ថិភាព មិនគួរជាកម្មវត្ថុដែលរារាំងលោក អ៊ុំ សំអាន មិនឱ្យមកចូលរួមតាមការអញ្ជើញនេះឡើយ។ បើតាមសម្តេចធិបតី ការកំណត់យកប្រទេសកម្ពុជាជាកន្លែងជជែកគ្នា គឺដើម្បីឱ្យប្រជាពលរដ្ឋខ្មែរក្នុងប្រទេសបានចូលរួមស្តាប់ធ្វើជាសាក្សី ហើយបើមានការចាំបាច់ត្រូវចុះផ្ទៀងផ្ទាត់នៅលើដីក៏យើងអាចធ្វើបាន។ ដូច្នេះ សម្តេចធិបតីចាត់ទុកថា នេះគឺជាឱកាសមាសសម្រាប់លោក អ៊ុំ សំអាន ក្នុងការបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែន ដែលមានមូលដ្ឋានត្រឹមត្រូវ និងការទទួលខុសត្រូវច្បាស់លាស់ គឺមិនមែនជា អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារដោយសារផ្សព្វផ្សាយពីរឿងព្រំដែនដោយគ្មានមូលដ្ឋានច្បាស់លាស់កាលពីពេលមុននោះទេ។