秘鲁北部安置区遭洪灾 河流决堤 居民财产尽失

分类国际
事件时间2026-11-02
地点秘鲁北部
来源柬埔寨国家电视台
发布时间2026/11/03 12:41
详情描述
受全球厄尔尼诺气候现象影响,秘鲁北部秘鲁港安置区连降暴雨。扎鲁米利亚河11月2日漫堤,洪水自清晨起淹没民房与农田,大批家庭财产损失严重,日常生计受扰。当地居民已向地方政府求援,并反映积水混杂污水,存在卫生隐患,呼吁尽快提供饮用水与临时安置。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: តំបន់តាំងទីលំនៅមួយកន្លែងស្ថិតភាគខាងជើងប្រទេសប៉េរូកំពុងរងគ្រោះជំនន់ទឹកភ្លៀង ដែលជះឥទ្ធិពលពីបាតុភូតអាកាសធាតុសកលអែលនីញ៉ូ (El Niño)
គ្រួសារពលរដ្ឋជាច្រើននៅក្នុងតំបន់តាំងទីលំនៅ Puerto Perú ភាគខាងជើងប្រទេសប៉េរូ បានបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេដោយសារទឹកជំនន់ បន្ទាប់ពីទន្លេ Zarumilla បានហូរហៀរចេញពីច្រាំងកាលពីថ្ងៃចន្ទម្សិលមិញ។ ទឹកដែលហូរហៀរចេញពីទន្លេ Zarumilla បានពន្លិចផ្ទះសម្បែង និងដីកសិកម្មតាំងពីព្រឹកព្រលឹមមក ដែលបង្ករការរំខានដល់ការងារប្រចាំថ្ងៃរបស់ពួកគេ។ អ្នករស់នៅក្នុងតំបន់នោះបានអំពាវនាវសុំជំនួយ ដោយបញ្ជាក់ដល់អាជ្ញាធរមូលដ្ឋានថា៖ ទឹកជំនន់នេះក៏មានលាយឡំជាមួយទឹកលូស្អុយផងដែរ។ បន្តមកលោកស្រី Keiko Fujimori ជាមេដឹកនាំនៃប្រទេសប៉េរ៉ូបានកោះប្រជុំបន្ទាន់មួយជាមួយរដ្ឋមន្ត្រី និងអ្នកជំនាញនានា ដើម្បីសម្របសម្រួលផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់នៅក្នុងប្រទេស ដែលបង្កឡើងដោយបាតុភូតអាកាសធាតុ «អេល នីញ៉ូ» ជាសកល៕
សម្រួលអត្ថបទ៖ សុផារិន្ទ
作者: TVK Sothun
分类: អន្តរជាតិ