政府审议建筑法违规处罚草案




分类建筑监管
事件时间2026-09-09
地点金边
来源柬埔寨司法部
发布时间2026/09/10 14:15
详情描述
2026年9月9日,柬埔寨司法部国务秘书腾西帕(Tim Sipa)与司法部副总干事基美美(Kea Meimei)出席了在金边总理府举行的技术会议,共同审议《建筑法》违规处罚草案。
此次会议由总理府国务秘书、法律委员会第二组组长李占杜拉(Ly Chantola),以及经济、社会与文化理事会第一组组长瑙波诺(Nao Ponnor)共同主持,相关部门代表参加。
会议期间,与会人员就该草案的法律层面、政策导向及整体框架进行了讨论。会议达成共识,对草案前7条的内容、格式及用词进行了修订。关于该草案后续的技术审查与讨论会议,将另行通知。
📋 简要摘要 ▸
司法部代表参加技术会议,讨论《建筑法》违规处罚草案,旨在完善建筑行业监管与处罚机制。
📋 完整原文 ▸
ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ និងលោកជំទាវ គា ម៉ីម៉ី អគ្គនាយករងនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីសំណង់» នៅទីស្តីការគណ:រដ្ឋមន្ត្រី
====================
នាព្រឹក និងរសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៦ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ និងលោកជំទាវ គា ម៉ីម៉ី អគ្គនាយករងនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីសំណង់» នៅទីស្តីការគណ:រដ្ឋមន្ត្រី សាលប្រជុំ៦-០៧A ជាន់ទី៦ អគារភាតរភាព ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី, អនុប្រធាន និងជាប្រធានក្រុមទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្ដម នៅ ប៉ោនន័រ អនុប្រធាន និងជាប្រធានក្រុមទី១នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
អង្គប្រជុំបានសម្រេចលទ្ធផលដូចខាងក្រោម៖
- ពិភាក្សាផ្លាស់ប្តូរយោបល់លើទិដ្ឋភាពច្បាប់ នយោបាយ និងទិដ្ឋភាពទូទៅពាក់ព័ន្ធនឹងសេចក្តីព្រាងអនុក្រឹត្យនេះ។
- ឯកភាពកែសម្រួលលើទម្រង់ ពាក្យពេចន៍ និងខ្លឹមសារមួយចំនួននៃសេចក្ដីព្រាងអនុក្រឹត្យនេះដល់ត្រឹមមាត្រា៧។
- ការប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យនេះនឹងត្រូវជូនដំណឹង នាពេលក្រោយទៀត។