卫生部举办第四届妇产科日 聚焦母婴医疗质量提升
分类医疗
事件时间2026-09-02
地点金边
来源柬埔寨卫生部
发布时间2026/09/03 14:34
详情描述
2026年9月2日,柬埔寨卫生部在金边举办第四届妇产科日,活动主题为“共同提升母婴医疗与救护质量”。此次活动由国家母婴保健中心主办,旨在通过分享医疗经验、展示诊疗新技术,降低母婴医疗风险及可预防的死亡率,并提升母婴护理的安全性。
卫生部国务秘书Im Sotheary教授出席开幕式并表示,改善母婴健康需要妇产科医生、助产士、护士、儿科医生、急诊及麻醉医生等多学科团队的协作。她强调,医疗机构应加强循证实践、质量改进及患者安全管理,确保患者获得及时、安全且有尊严的医疗服务。
为进一步提升医疗质量,卫生部提出五项重点工作:加强卫生官员能力建设、保障母婴安全、推广科学证据应用、强化团队协作与转诊系统,以及促进医学研究与创新。
会议期间,卫生部公布了2023年至2026年期间母婴死亡审查与应对结果。数据显示,柬埔寨母婴死亡率有所下降,且相关报告机制的完善使得死亡案例上报更加及时。此外,会议还强调了利用孕妇风险等级颜色代码系统,以有效降低母婴死亡风险。
本次活动共有来自国家医院、医科大学、卫生技术学校、各省市卫生局、转诊医院及私营医疗机构的代表参加,其中270人现场参会,500人通过线上方式参与。
📋 简要摘要 ▸
卫生部近日举办第四届妇产科日,主题为“共同提升母婴医疗与救护质量”,旨在通过经验分享降低母婴医疗风险及死亡率。
📋 完整原文 ▸
ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្រ្គោះមាតា និងទារក»។
——
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្រ្គោះមាតា និងទារក»។
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានរៀបចំទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រីនេះឡើងក្នុងគោលបំណង៖ ១)ចែករំលែកនូវបទពិសោធន៍ក្នុងការថែទាំ ព្យាបាល និងសង្គ្រោះមាតា និងទារកដើម្បីកាត់បន្ថយនូវហានិភ័យនានា និងអត្រាមរណភាពដែលអាចបង្ការបាន។ ២)បង្ហាញពីរបកគំហើញថ្មីៗ នៃការព្យាបាលដើម្បីបង្កើនគុណភាពសេវា។ ៣)លើកកម្ពស់ការអនុវត្តថែទាំ ព្យាបាល និងគាំពារសុខភាពមាតា និងទារកប្រកប ដោយសុវត្ថិភាព។
លោកជំទាវបានផ្តល់អនុសាន៍ “រួមគ្នា” គឺជាគន្លឹះសំខាន់។ ការកែលម្អសុខភាពមាតា និងទារក មិនអាចសម្រេចបានដោយវិជ្ជាជីវៈ ឬស្ថាប័នណាមួយតែម្នាក់ឯងឡើយ វាតម្រូវឱ្យមានកិច្ចសហការរវាងវេជ្ជបណ្ឌិតសម្ភព-រោគស្ត្រី ឆ្មប គិលានុបដ្ឋាក វេជ្ជបណ្ឌិតជំនាញទារក កុមារ វេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់-សណ្តំ និងអ្នកជំនាញពាក់ព័ន្ធដ៏ទៃទៀត។ យើងត្រូវរួមគ្នាពង្រឹងការអនុវត្ត Evidence-Based Practice, Quality Improvement និង Patient Safety ដើម្បីធានាថាស្ត្រីគ្រប់រូបទទួលបានការថែទាំប្រកបដោយគុណភាព សុវត្ថិភាព ទាន់ពេលវេលា និងគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ។
លោកជំទាវសាស្ត្រាចារ្យបានបន្តទៀតថាដើម្បីឱ្យការថែទាំប្រកបដោយគុណភាព សុវត្ថិភាពយើងត្រូវ៖ ១)ពង្រឹងសមត្ថភាពមន្ត្រីសុខាផិបាល ២)ពង្រឹងសុវត្ថិភាពមាតា និង ទារក ៣)ការលើកកម្ពស់ការអនុវត្តតាមភស្តុតាងវិទ្យាសាស្ត្រ ៤)ការពង្រឹងការងារជាក្រុមនិង ប្រព័ន្ធបញ្ជូនអ្នកជំងឺ និង ៥)លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវសាស្ត្រាចារ្យ គូសបញ្ជាក់អំពីលទ្ធផលនៃការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ឃើញថាមរណភាពមាតាមានការថយចុះ និងមរណភាពទារក ក៏បានរាយការណ៍ច្រើនជាងមុន បញ្ជាក់ថាយើងទាំងអស់គ្នាបានយល់ច្បាស់ និងអនុវត្ត នូវការកែលម្អ ព្រមទាំងចូលរួមរាយការណ៍។ តាមរយៈរបាយការណ៍MPDSR ក៏បានបង្ហាញឱ្យឃើញកត្តាកង្វះខាតមួយចំនួនដែលត្រូវកែលម្អ។ លោកជំទាវសាស្ត្រាចារ្យ ក៏បានសង្កត់ធ្ងន់ផងដែរអំពីអត្ថប្រយោជន៌ក្នុងការប្រើប្រាស់កូដពណ៌នៃកម្រិតហានិភ័យស្ត្រីមានផ្ទៃពោះក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងទារក។
សូមបញ្ជាក់ថា ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ៖ «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្រ្គោះមាតា និងទារក» មានការអញ្ជើញចូលរួមពី មន្ទីរពេទ្យជាតិ សាកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងស្រុក និងសេវាឯកជន ដោយផ្ទាល់ចំនួន ២៧០រូប និងតាមប្រព័ន្ធនិមិត្តចំនួន ៥០០រូប។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)