旅游部联手国家体育场 推动绿色旅游季客流增长










分类旅游
地点金边
来源柬埔寨旅游部
发布时间2026/06/27 12:59
详情描述
柬埔寨旅游部部长胡哈与国家体育场董事会主席兼财经部国务秘书春苏帕近日在金边举行会谈,双方就加强旅游部与国家体育场的合作达成共识,旨在通过整合体育赛事与旅游资源,共同推动柬埔寨旅游业发展。
胡哈部长在会谈中强调,旅游业作为柬埔寨经济的支柱产业,对国内生产总值及就业贡献显著。为提升旅游吸引力,旅游部正大力推行“绿色旅游季”战略,该活动涵盖每年5月至10月的旅游淡季。其核心目标包括提升国际游客吸引力、促进国内旅游流动,以及通过赛事与活动的举办,平衡旅游客流分布。
为确保“绿色旅游季”取得实效,旅游部已制定明确的战略规划与评估机制,并强调跨部门、跨区域及私营部门的协同合作。目前,旅游部正与私营企业合作,计划在绿色旅游季期间为国内外游客提供酒店住宿、餐饮服务及交通运输方面的特别折扣,以刺激消费并提升旅游体验。
此外,为进一步吸引中国游客,柬埔寨政府已宣布针对持中华人民共和国护照(含中国大陆、香港、澳门,不含台湾)的公民实施免签政策。该政策适用于从中国或其他国家直接入境的旅客,试行期为2025年6月15日至2026年10月15日。符合条件的中国游客可多次入境,每次停留期限为14天。
旅游部呼吁社会各界,包括媒体、艺术工作者及内容创作者积极参与旅游宣传,通过全民参与的方式,共同提升柬埔寨在国际旅游市场的竞争力。
📋 简要摘要 ▸
旅游部部长与国家体育场负责人举行会谈,旨在通过体育赛事与旅游资源整合,共同推动“绿色旅游季”(5月至10月)的国内及国际客流。双方计划通过酒店、餐饮及交通优惠措施,提升柬埔寨旅游吸引力,并鼓励全民参与旅游宣传。
📋 完整原文 ▸
[English Below]
កិច្ចពិភាក្សាស្តីពីការលើកម្ពស់កិច្ចសហប្រតិបត្តិការរវាងពហុកីឡដ្ឋានជាតិ ជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការលើកម្ពស់កិច្ចសហប្រតិបត្តិការរវាងពហុកីឡដ្ឋានជាតិ និងក្រសួងទេសចរណ៍ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា វិស័យទេសចរណ៍ដែលត្រូវបានចាត់ជា «មាសបៃតង» ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់, ដោយបានរួមចំណែកក្នុងផលិតផលក្នុងស្រុក សរុបប្រមាណ ៩,៨% ក្នុងឆ្នាំ២០២៥ និងផ្តល់ឱកាសការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់នូវយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យសំខាន់ៗចំនួន ៣៖ គឺ ទី១) ការបង្កើនភាពទាក់ទាញទេសចរអន្តរជាតិ ទី២) ជំរុញចលនាទេសចរណ៍ក្នុងស្រុក និង ទី៣) ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរតែឈ្មោះរដូវកាល ពិតជាពុំធ្វើឱ្យរដូវកាលបៃតង ទទួលបាននូវលទ្ធផលប្រកបដោយភាពវិជ្ជមាននោះទេ ប្រសិនបើមិនមានការដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់, ការចាត់តាំងការអនុវត្តឱ្យបានត្រឹមត្រូវ, ព្រមទាំងមានយន្តការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃលទ្ធផលការងារ (M&E)ផងដែរ។ ម៉្យាងទៀត, សមិទ្ធផលដែលសម្រេចបានកន្លងមក ពិតជាបានឆ្លុះបញ្ចាំងអំពីភាពបុរេសកម្ម, សកម្ម និងអន្តរសកម្មរវាងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការចំនួន ៦ ដែលក្រសួងទេសចរណ៍បានដាក់ចេញ រួមមានកិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន, ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាលរាជធានីភ្នំពេញ និងខេត្ត ទាំង២៤, វិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក, ជាមួយស្ថានឯកអគ្គរដ្ឋទូត/ស្ថានឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅគ្រប់កម្រិត, ជាមួយបណ្តាញសារព័ត៌មាន, ពិធីករ, សិល្បៈករ, អ្នកផលិតមាតិកាព័ត៌មាន ( Influencers, KOL), និងការចូលរួមពីបុគ្គលម្នាក់ៗ។
ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសផ្សេងទៀតក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យកាន់តែច្រើននិងទាញប្រយោជន៍សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា។ រយៈពេលសាកល្បងនេះ អនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦ (អំឡុងពេលរដូវកាលបៃតង)។ ភ្ញៀវចិនអាចស្នាក់នៅរយៈពេល ១៤ ថ្ងៃ ដោយភ្ញៀវចិន មកកម្ពុជា ប៉ុន្មានលើកក៏បាន (Multiple Entries) និងពុំតម្រូវឱ្យមានពាក្យស្នើសុំ និង ពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival Card។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា) និងជំរុញចរន្តទេសចរណ៍ក្នុងស្រុក ដោយស្នើសុំពហុកីឡាដ្ឋានជាតិ និងបុគ្គលិក ដែលមានការរៀបចំជាដំណើរកម្សាន្ត និង ព្រឹត្តិការណ៍នានាក្នុងអំឡុងពេលនេះ ពោលគឺក្រសួងទេសចរណ៍ និងវិស័យឯកជន បានសហការក្នុងការរៀបចំជាការសម្រួលថ្លៃពិសេសដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងអំឡុងពេលរដូវកាលបៃតង (សណ្ឋាគារ, ភោជនីយដ្ឋាន,មធ្យោបាយធ្វើដំណើរ, ព្រមទាំងជួយផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈទស្សនាទាន៖ បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦