柬埔寨国王最高顾问委员会成员棉森婉在贡布省主持植树活动,种植










分类旅游
事件时间2026-08-18
地点贡布省
来源柬埔寨通讯社
发布时间2026/08/18 10:59
详情描述
2026年8月18日,柬埔寨国王最高顾问委员会成员棉森婉在贡布省德初县主持了一场植树活动。此次活动以“共同保护植物,促进宗教旅游与传统”为主题,在当地的“阴天堂”项目(Yin Paradise)圣地举行,现场共种植了2万棵树苗。
贡布省省长毛托宁对该项目的建设表示支持,并建议在后续开发中应注重融入传统文化、宗教与信仰元素,以传承先辈留下的文化遗产。
宗教与信仰部部长蔡波林在活动中表示,柬埔寨目前宗教和谐,民众享有宗教信仰自由。政府在“五角战略”第一阶段中,已将文化、旅游与宗教政策列为重点,旨在通过恢复和弘扬传统文化、信仰及艺术,提升国家声誉并吸引更多游客。
据项目方代表勋爵隆纳利介绍,“阴天堂”纪念公园是一处结合科学风水理念的场所。数据显示,该地点在2026年前8个月内,已累计接待国内外游客近13万人次。目前,该圣地每日均有游客到访,周末期间更有数百人前往参观并祈求平安与好运。
📋 简要摘要 ▸
柬埔寨国王最高顾问委员会成员棉森婉在贡布省主持植树活动,种植2万棵树苗。该活动旨在促进宗教旅游与生态保护,提升当地旅游业发展。
📋 完整原文 ▸
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដាំកូនឈើ ២ម៉ឺនដើម លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងជំនឿសាសនា នៅខេត្តកំពត
(AKP កំពត) សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើជានិមិត្តរូបចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ “រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី” នៅទីសក្ការៈវិមានឋានសួគ៌ ក្នុងគម្រោង យិន ផារ៉ាដាយ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។
ក្នុងឱកាសនោះ ឧកញ៉ា ឡុង ណាលី បានឱ្យដឹងថា សួនឧទ្យានអនុស្សាវរីយ៍ យិន ផារ៉ាដាយ គឺជាសួនហុងស៊ុយបែបវិទ្យាសាស្ត្រឈានមុខគេបង្អស់នៅក្នុងតំបន់ ដែលមិនត្រឹមតែបង្កើនភាពរុងរឿងនៃជីវិត និងកសាងមោទនភាពជូនប្រទេសកម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើទឹកដីដ៏ពិសិដ្ឋផ្ទុកថាមពលចក្រវាលធាតុទាំងប្រាំ និងមានហុងស៊ុយធម្មជាតិល្អ ដែលអាចជួយដល់កូនចៅគ្រប់ជំនាន់។ គួរបញ្ជាក់ផងដែរថា កន្លែងនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាក្នុងឆ្នាំ២០២៦ ប្រមាណជិត ១៣ម៉ឺននាក់។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការសាងសង់គម្រោងនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើសុំឱ្យគម្រោងនាពេលខាងមុខទៀត ត្រូវគិតគូរយកចិត្តទុកដាក់ពីរចនាបទ វប្បធម៌ សាសនា និងជំនឿ ដែលជាកេរដំណែលរបស់បុព្វបុរសជំនាន់មុនទុកឱ្យកូនចៅជំនាន់ក្រោយ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានលើកឡើងថា សុខដុមនីយកម្មសាសនានៅកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រារព្ធពិធីសាសនារៀងៗខ្លួនប្រកបដោយសេរីភាព ក្រោមម្លប់សុខសន្តិភាព ដែលជាមរតកដ៏មានតម្លៃនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយភាពប្រកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាជន និងសុខដុមនីយកម្មរបស់បរិស័ទគ្រប់ និកាយសាសនា។
មានប្រសាសន៍ក្នុងអង្គពិធីដ៏មានសារៈសំខាន់នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា
រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយវប្បធម៌ ទេសចរណ៍ និងសាសនា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ គោលនយោបាយនេះផ្តោតលើមរតកសិល្បៈ វប្បធម៌ ជំនឿ និងសាសនា ដែលកំពុងប្រឈមនឹងការបាត់បង់ ដោយត្រូវខិតខំស្តារឱ្យរស់រវើកឡើងវិញ ព្រមទាំងចូលរួមលើកកម្ពស់ និងលើកស្ទួយ ដើម្បីបង្កើនកិត្យានុភាព និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនា ដែលនឹងធ្វើឱ្យវិស័យសិល្បៈ វប្បធម៌ ជំនឿ និងសាសនាប្រពៃណី កាន់តែរីកចម្រើនរុងរឿងជាលំដាប់។
សូមជម្រាបផងដែរថា បច្ចុប្បន្ន ទីសក្ការៈវិមានឋានសួគ៌ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាជារៀងរាល់ថ្ងៃ ជាពិសេស នៅថ្ងៃចុងសប្តាហ៍មានប្រជាជនចូលទៅទស្សនាកម្សាន្ត បួងសួងសុំសេចក្តីសុខនិងលាភសំណាងជាច្រើនរយនាក់។ ជាក់ស្តែងគិតត្រឹម៨ខែ ក្នុងឆ្នាំ២០២៦ នេះ ចំនួនភ្ញៀវចូលទស្សនាកម្សាន្តនិងបួងសួងសុំសេចក្តីនៅទីសក្ការៈវិមានឋានសួគ៌ គឺមានចំនួនប្រមាណជិត១៣ម៉ឺន
នាក់។
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia