柬埔寨电力公司启用首台移动变电站 提升偏远地区供电稳定性

分类能源
地点柏威夏省
来源柬埔寨国家电视台
发布时间2026/06/26 10:28
详情描述
据柬埔寨国家电视台消息,柬埔寨电力公司近日在柏威夏省罗威县罗萨乡成功部署并启用首台移动变电站。该设备电压等级为115/35千伏,容量为30兆伏安,是柬埔寨境内投入使用的首台车载式移动变电站。
此前,罗威县及周边地区的电力供应主要依赖约70公里外的遮森变电站,通过中压输电线路传输。长距离输电导致当地供电不稳,难以满足工业生产需求。此次移动变电站的启用,旨在解决当地电力供应的紧急需求,并作为临时供电设施,直至该地区永久性变电站于2026年底建成投产。
该移动变电站具备快速部署的特性。在新建地点投入使用仅需约2周时间,若用于替换故障变电站,则仅需约2天即可恢复供电。
为应对工业工厂及经济特区日益增长的用电需求,柬埔寨电力公司计划在2026年底前,在全国范围内增设7台移动变电站。部署地点包括磅通省的巴莱县、实通县、芝克冷县,以及暹粒省南部、柴桢省的贡布罗县、马德望省和特本克蒙省。
📋 简要摘要 ▸
柬埔寨电力公司在柏威夏省罗威县成功部署首台移动变电站,有效解决了当地长距离输电导致的供电不稳问题。该设备具备快速部署能力,未来将在全国多地增设7台,以满足工业用电的紧急需求。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: នេះជាលើកដំបូងហើយ ដែលអគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយចល័តដាក់លើរថយន្តធំ
ភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់ ការធ្វើតេស្ត សាកល្បងដោយជោគជ័យ អគ្គិសនីកម្ពុជា បានដាក់ឱ្យដំណើរការ នូវអនុស្ថានីយចល័តដាក់លើរថយន្តធំ (Mobile Substation) តង់ស្យុង ១១៥/៣៥ គីឡូវ៉ុល និងអានុភាព ៣០ MVA លើកទី១ នៅក្នុងប្រទេសកម្ពុជា នៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ប្រើប្រាស់អគ្គិសនី បន្ទាន់ចំពោះមុខ។
អនុស្ថានីយចល័តនេះ ត្រូវបានដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ហើយនឹងចល័តទៅប្រើនៅទីតាំងផ្សេង នៅពេលដែលអគ្គិសនីកម្ពុជាកំពុងសាងសង់ អនុស្ថានីយអគ្គិសនីអចិន្ត្រៃយ៍ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦នេះផងដែរ។
គម្រោងនេះ នឹងធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីឱ្យកាន់តែប្រសើរឡើងក្នុងស្រុករវៀង និងតំបន់ជុំវិញ ដែលកន្លងមកយកប្រភពផ្គត់ផ្គង់ពីអនុស្ថានីយជ័យសែនតាមរយៈខ្សែបណ្តាញ តង់ស្យុងមធ្យម ដែលមានចម្ងាយឆ្ងាយរហូតដល់ទៅប្រមាណជាង ៧០ គីឡូម៉ែត្រ ដែលអាចបណ្តាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី និងមិនអាចប្រើប្រាស់បានក្នុងលក្ខណៈឧស្សាហកម្ម។
ដើម្បីឆ្លើយតបទៅនឹងកំណើនប្រើប្រាស់អគ្គិសនីយ៉ាងគំហុកនៅតាមបណ្តារោងចក្រឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច ពិសេសនានា រហូតដល់ចុងឆ្នាំ២០២៦នេះ អគ្គិសនីកម្ពុជា នឹងដាក់បន្ថែមអនុស្ថានីយចល័តចំនួន ៧ គ្រឿង ទៀត នៅតាម ទីតាំងមួយចំនួនរួមមាន៖ ស្រុកបារាយណ៍ ស្រុកស្ទោង ស្រុកជីក្រែង ខេត្តកំពង់ធំ និងខាងត្បូងខេត្តសៀមរាប ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។
លក្ខណៈពិសេសរបស់អនុស្ថានីយចល័តនេះ គឺយកទៅប្រើប្រាស់បន្ទាន់បានលឿន សម្រាប់ទីតាំងថ្មីត្រូវការពេលប្រមាណ ២ សប្តាហ៍ នឹងសម្រាប់ជំនួសអនុស្ថានីយ ដែលមានបញ្ហាតែក្នុងរយៈពេលប្រមាណ ២ ថ្ងៃប៉ុណ្ណោះ៕
作者: វិចិត្រ
分类: ព័ត៌មានជាតិ