国家儿童医院外科大楼开工 获国际宗教协会援建
分类医疗
事件时间2026-06-15 08:00
地点金边
来源柬埔寨卫生部
发布时间2026/06/15 14:29
详情描述
2026年6月15日上午8时,柬埔寨国家儿童医院举行外科大楼开工仪式。柬埔寨卫生部部长钱拉出席仪式并主持动工。该项目由耶稣基督后期圣徒教会援建,旨在通过提升儿科医疗基础设施与设备水平,改善医疗服务质量,保障儿童生命安全。
钱拉在仪式上表示,该大楼的建设是国家医疗发展战略的重要组成部分,不仅能为儿童提供更安全的医疗服务,也是对国家未来的长期投入。他强调,医疗机构应将儿科服务作为优先发展领域,通过科学规划与建设,吸引更多公共投资与合作伙伴支持。
针对医疗服务质量与管理,钱拉对卫生部门提出多项要求:首先,医护人员需强化专业技能,提升诊断与治疗效率,同时在诊疗过程中保持良好的职业道德与服务态度,为患者及家属提供心理支持。其次,医疗服务必须确保公平性,不分对象地为所有儿童提供高质量医疗保障。
此外,钱拉要求院方在项目建成后,建立完善的设施维护与管理机制,保持医院环境卫生,以延长建筑与医疗设备的使用寿命。同时,各医疗机构应持续落实政府的医疗公平基金政策,确保贫困及弱势群体能够获得免费治疗。最后,医院需定期开展临床治理与质量改进活动,不断优化医疗服务水平。
📋 简要摘要 ▸
卫生部部长出席国家儿童医院外科大楼开工仪式。该项目由耶稣基督后期圣徒教会援建,旨在提升儿科医疗服务质量与基础设施,保障儿童生命安全,并作为国家医疗发展的长期战略投入。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ថ្ងៃនេះមិនត្រឹមតែជាការសាងសង់អគារប៉ុណ្ណោះទេ តែជានិមិត្តរូបនិងការពង្រឹងចក្ខុវិស័យកម្ពុជា ដែលធ្វើឱ្យកុមារទាំងអស់ នឹងទទួលបានការប្រើសេវាដោយសុវត្ថិភាព និងជោគជ័យក្នុងការសង្រ្គោះអាយុជីវិត។ ដូច្នេះទាំងអស់គ្នា គឺដើម្បីកសាងអនាគតរបស់ជាតិ តាមរយៈការជួយសង្រ្គោះអាយុជីវិតកុមាររបស់យើង»។__
____
__
**រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកុមារជាតិ **ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល** បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ អគារសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយ**របស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។
**ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «បុណ្យកុសលធំដែលផ្តល់ផលប្រយោជន៍លើពិភពលោកគឺ ជួយសង្គ្រោះ ជាពិសេសទារក និងកុមារ។ **ដូច្នេះសូមឱ្យកុសលទាំងនេះ ក្លាយទៅជាសមិទ្ធផលមួយដែលស្ថិតនៅស្ថេរយូអង្វែង ដែល**ផលទទួលបានពីការកសាងអគារ និងព្យាបាល គឺភាពឋិតឋេរសម្រាប់មនុស្សតជំនាន់»។**
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តោតការយកចិត្តទុកដាក់លើការសង្គ្រោះជីវិត។ នេះជានិមិត្តរូបនៃសេចក្តីស្រលាញ់ដ៏បរិសុទ្ធប្រកបដោយបេះដូងមនុស្សធម៌ និងការគាំទ្រលើវិស័យសុខាភិបាលកន្លងមក និងទៅអនាគត ពិសេសការជួយពង្រឹងគុណភាព ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារពេទ្យថ្មីៗដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាច្រើនទៀតនៅទូទាំងប្រទេស។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់គ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវផ្តល់អាទិភាពនៃការគិតគូរលើការអភិវឌ្ឍន៍លើការបម្រើសេវាដល់កុមារ ទារកជាពិសេស ឱ្យកាន់តែប្រសើរថែមទៀត នៅគ្រប់មន្ទីរពេទ្យទាំងឡាយ ដោយកុមារ ទារក គឺជាអនាគតរបស់ប្រទេសជាតិ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់មន្ទីរពេទ្យ ត្រូវរៀបចំផែនការទុកជាមុន ប្លង់រួម សំណង់អគារ ផែនការនៃដំណើរការ ការអភិវឌ្ឍមន្ទីរពេទ្យរបស់ខ្លួន និងផលដែលទទួលបានមកវិញកម្រិតណា ដើម្បីជាការកៀរគរ ការវិយោគវិស័យសាធារណៈ និងដៃគូអភិវឌ្ឍងាយស្រួលក្នុងការចូលរួម និងឧបត្ថម្ភគាំទ្រ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ដល់មន្រ្តីសុខាភិបាលទាំងអស់ ដោយត្រូវយកចិត្តទុកក្នុងការអនុវត្ត ដូចខាងក្រោម៖
១) ពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនោះត្រូវពង្រឹងសមត្ថភាពជំនាញ ដើម្បីធានាបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព ក្រមសីលធម៌ អាកប្បកិរិយា បដិសណ្ឋារកិច្ច ពាក្យសម្តីទន់ភ្លន់ យកចិត្តទុកដាក់ និងការផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺ និងក្រុមគ្រួសារ ដែលជាផ្នែកមួយដ៏សំខាន់នៃការព្យាបាលផ្នែកស្មារតី។
២) ការបម្រើសេវាដោយមិនរើសអើង ដោយត្រូវធានាថាកុមារកម្ពុជាគ្រប់រូប ទទួលបានការបម្រើសេវា សុខាភិបាលប្រកបដោយគុណភាព។
៣) ការគ្រប់គ្រង និងថែទាំសមិទ្ធផល ថែទាំអគារ និងបរិក្ខារ នៅពេលអគារថ្មីសាងសង់រួច ត្រូវចេះគ្រប់គ្រង និងថែទាំឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់បម្រើប្រយោជន៍សាធារណៈ។ ត្រូវរក្សា បរិស្ថានមន្ទីរពេទ្យឱ្យមានអនាម័យខ្ពស់ និងផាសុកភាព ព្រោះវាជាកត្តាជួយដល់ការឆាប់ជាសះស្បើយរបស់អ្នកជំងឺ។
៤) ការពង្រីកវិសាលភាពនៃមូលនិធិសមធម៌ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្របដណ្តប់មូលនិធិសមធម៌សុខាភិបាល ដើម្បីជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ មានលទ្ធភាពទទួលបានការព្យាបាលដោយឥតគិតថ្លៃ ។
៥) ពិនិត្យរៀបចំ និងអនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំដោយរាប់បញ្ចូលទាំងសកម្មភាពអភិបាលកិច្ចគ្លីនិក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវា ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន និងការទទួលព័ត៌មានត្រឡប់ ក្នុងការដោះស្រាយទាន់ពេលនិងត្រឹមត្រូវ ដើម្បីរក្សាជំនឿទុកចិត្តរបស់អ្នកជំងឺ និងសាធារណជន។
៦) ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកទាំងអស់ ត្រូវបន្តដើរតួនាទីនាំមុខ ជាមគ្គុទេសជា ទីប្រឹក្សា អ្នកស្រាវជ្រាវ និងអ្នកនវានុវត្តន៍ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំទាំងផ្នែកចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង រួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ សូមកោតសរសើរ និងអរគុណថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល មន្ទីរពេទ្យកុមារជាតិគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន លះបង់មិនគិតពីភាពនឿយហត់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ បម្រើសេវាសុខភាព ជូនប្រជាជនជាពិសេស ក្នុងការសង្គ្រោះជីវិតកុមារជាសសរទ្រូងរបស់ប្រទេសជាតិយើង។
**សូមបញ្ជាក់ថា អគារសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យកុមារជាតិ ដែលត្រូវសាងសង់នាពេល**នេះ មានទំហំ ៣ ២៨៧ ម៉ែត្រការ៉េ បណ្តោយ ២៩.៩ម៉ែត្រ ទទឹង២៣.៦ម៉ែត្រ កម្ពស់ ២០.៤ ម៉ែត្រ កម្ពស់៤ជាន់ (ទាំងជាន់ផ្ទាល់ដី) រួមទាំងការបំពាក់សម្ភារៈបរិក្ខារចាំបាច់ ដែលសរុបជាទឹកប្រាក់ចំនួន ៥,២០០,០០០ ដុល្លាអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៧ ក្នុងគម្រោងពង្រឹងសមត្ថភាពផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារ។ តាមរយៈអាគារនេះ នឹងក្លាយជាការធ្វើនវានុវត្តន៍បន្ថែមទៀត ក្នុងការបម្រើសេវាសុខភាព ប្រកបដោយគុណភាព ទំនើបកម្មបរិក្ខារពេទ្យ និងសេវាកម្ម សំដៅធ្វើឱ្យប្រសើរឡើងសុខភាពកុមារ និងសុខុមាលភាពប្រជាជនកម្ពុជា។
**ពិធីនេះ មានការអញ្ជើញចូលរួមពី លោក Tai MZ. Benjamin ប្រធានប្រចាំតំបន់អាស៊ីនៃសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បុគ្គលិកមន្ទីរពេទ្យកុមារជាតិ និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
****🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)