柬埔寨红十字会慰问殉职军人家庭 捐赠物资及抚恤金

分类社会
事件时间2026-06-06 09:00
地点蒙多基里省
来源柬埔寨国家电视台
发布时间2026/06/06 11:56
详情描述
2026年6月6日上午9时,柬埔寨红十字会代表团前往蒙多基里省,对殉职军人苏普里(Sok Pri)的家属进行慰问。
此次慰问活动由柬埔寨红十字会主席文拉妮夫人委派,红十字会健康部门负责人苏隆(Sok Long)及蒙多基里省省长孔金尼(Kong Kimny)带队,当地红十字会分支机构成员随行。
殉职军人苏普里年仅22岁,生前居住于蒙多基里省森莫诺隆市苏多分区。慰问组向家属转达了红十字会主席的哀悼,并对逝者表示深切缅怀。
在慰问现场,红十字会向家属捐赠了一批生活物资及抚恤金,具体包括100公斤大米、5箱方便面、5箱饮用水、5箱罐头鱼、5箱软饮,以及500万瑞尔现金。
📋 简要摘要 ▸
柬埔寨红十字会代表前往蒙多基里省,慰问殉职军人苏普里(Sok Pri)的家属。红十字会捐赠了包括大米、方便面、饮用水在内的生活物资及500万瑞尔抚恤金,表达对逝者的哀悼及对家属的关怀。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យតំណាងឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ពលទោ សុខ ព្រី ដែលបានជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុ
ខេត្តមណ្ឌលគិរី ៖ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ បានចាត់ឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា រួមជាមួយ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកិត្តិយស គណៈកម្មាធិការ និងសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ពលទោ សុខ ព្រី ភេទប្រុស អាយុ២២ឆ្នាំ ដែលបានជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុ មានលំនៅដ្ឋានស្ថិតនៅក្នុងភូមិជ្រៃសែន សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង និងឯកឧត្តម គង់ គឹមនី បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក និងសាច់ញាតិជាទីស្រឡាញ់បំផុត និងជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ប្រទេសជាតិ។ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងវិញ្ញាណក្ខនសព ពលទោ សុខ ព្រី បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនឹងការរំលែកទុក្ខនេះ កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យសព នូវគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ១០០គីឡូក្រាម, ត្រីខកំប៉ុង ៥យួរ, ទឹកបរិសុទ្ធ៥កេស, មីជាតិ ៥កេស, ទឹកក្រូច៥កេស និងថវិកា ៥លានរៀល៕