柬埔寨司法部召开刑法修正案第34次技术工作会议
分类法律法规
事件时间2026年4月3日
地点柬埔寨司法部
来源柬埔寨司法部
发布时间2026/04/03 19:27
详情描述
司法部官员主持会议,讨论并修订刑法中关于居家监禁、谋杀罪、加重谋杀罪、暴力加重情节、故意损坏罪以及针对外交和领事人员的犯罪等相关条款。
📋 完整原文 ▸
ឯកឧត្តម ផូវ សំភី សហប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ
====================
នៅទីស្ដីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦, ឯកឧត្តម ផូវ សំភី សហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣៤ របស់ក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារ។ កិច្ចប្រជុំបានបន្តពិនិត្យ ពិភាក្សា និងកែសម្រួលឡើងវិញលើបទប្បញ្ញត្តិពាក់ព័ន្ធនឹងទោសឃុំខ្លួនក្នុងលំនៅឋាន បទឃាតកម្ម ស្ថានទម្ងន់នៃបទឃាតកម្ម ស្ថានទម្ងន់ទោសនៃអំពើហិង្សា ស្ថានទម្ងន់ទោសនៃបទធ្វើឱ្យខូចខាតដោយចេតនា ប្រឆាំងនឹងភ្នាក់ងារទូត និងកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា។