柬埔寨和平来之不易 强调国家稳定对经济发展的重要性

发布时间2026/08/27 16:30
详情描述
柬埔寨的历史经验表明,和平是国家最宝贵的资本,也是构建人类尊严、社会正义、机构稳定及可持续发展的核心基础。
柬埔寨于1998年通过“双赢政策”结束了长达数十年的战乱与国家分裂。和平红利为国家重建、减贫、基础设施建设以及融入区域和全球市场创造了必要条件。在和平环境下,社会得以在医疗领域进行投资,通过教育赋能青年,并使柬埔寨成为国际事务中积极且负责任的参与者。
和平是国家建设与经济增长的必要前提。当前,柬埔寨正处于稳定发展阶段。然而,在经历26年无干扰的和平时期后,即柬埔寨500多年历史上最长的和平周期,边境局势出现变化。在与泰国接壤的国际公认边境线上,冲突威胁到了柬埔寨的主权与领土完整,导致人员伤亡、家庭流离失所,并对当地发展造成了严重影响。
📋 简要摘要 ▸
文章回顾了柬埔寨从战乱走向和平的历史,强调和平是国家尊严、社会正义及可持续发展的核心基础。
📋 完整原文 ▸
ប្រវត្តិសាស្ត្រដ៏ឈឺចាប់ និងការរស់រានមានជីវិតឡើងវិញដ៏គួរឱ្យស្ញប់ស្ញែងរបស់ប្រជាជាតិកម្ពុជា បានផ្តល់នូវសច្ចភាពជាមូលដ្ឋាន និងជាសកលមួយ គឺ៖ សន្តិភាពជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបាន សម្រាប់ការកសាងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការលើកកម្ពស់យុត្តិធម៌សង្គម ស្ថិរភាពស្ថាប័ន និងការរីកចម្រើនប្រកបដោយចីរភាព។
សម្រាប់កម្ពុជា សន្តិភាពដែលរកបានមកយ៉ាងលំបាក គឺសម្រេចបានតាមរយៈនយោបាយឈ្នះឈ្នះជាប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨ ដែលបានបញ្ចប់នូវជម្លោះសោកនាដកម្ម និងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។ ភាគលាភនៃសន្តិភាព បានបង្កើតនូវលក្ខខណ្ឌសម្រាប់ការស្តារប្រទេសឡើងវិញ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារតំបន់ និងសកលលោក។ សន្តិភាពបានអនុញ្ញាតឱ្យសង្គមរបស់យើងអាចវិនិយោគលើវិស័យសុខាភិបាល ផ្តល់ភាពអង់អាចដល់យុវជនតាមរយៈការអប់រំ និងប្រែក្លាយប្រជាជាតិនេះ ទៅជាតួអង្គដែលចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការអន្តរជាតិ។
ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ បន្ទាប់ពីទទួលបានសន្តិភាពពេញលេញដោយគ្មានការរំខានរយៈពេល ២៦ឆ្នាំ ដែលជាវដ្តនៃសន្តិភាពដ៏យូរអង្វែងបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំ របស់ប្រជាជាតិយើង សង្រ្គាមបានវិលត្រឡប់មកវិញនៅតាមបណ្តោយព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់យើងជាមួយប្រទេសថៃ ដោយបានគំរាមកំហែងដល់អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ អាយុជីវិត និងជីវភាពរស់នៅត្រូវបានបាត់បង់ ក្រុមគ្រួសារជាច្រើនត្រូវបានផ្លាស់ទីលំនៅ ហើយការអភិវឌ្ឍនៅមូលដ្ឋានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
[**Join AMS One-minute**](https://t.me/ams1minute)