暹粒省政府致副首相涅沙文的新年贺词

类型OTHER
地点暹粒省
发布时间2026/04/13 09:21
联系方式
Telegramhttps://t.me/***
网站https://siemreap.gov.kh/
📋 完整原文 ▸
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបផ្ញេីសារលិខិតជូនពរជូនចំពោះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាប្រធាន
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ហ៊ុន គឹមឡេង នេត សាវឿន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
ស្ថិតក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុង លោក ទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាទឹកដីអង្គរ និងទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមតាមប្រោសព្រំ ប្រសិទ្ធពរជ័យ សព្ទសារធុការពរ ជូន ចំពោះ ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🌎 [Website](https://siemreap.gov.kh/)
🗳 [Facebook](https://www.facebook.com/SiemReap.provincial?mibextid=LQQJ4d)
📱 [YouTube](https://youtube.com/@siemreapprovincialadminist1910?si=SfhhraJ4pQHfqrIL)
📱 [TELEGRAM Channel ](https://t.me/siemreapcando)
🚀 [TELEGRAM HotLine](https://t.me/+XSGZnTUNmB9lMzdl)
📱 [Siem Reap Smart City Data Platform](https://data.siemreap.gov.kh/)