国公48号国道拖挂车相撞 2死5伤 事发6日下午




预警类型交通事故
严重程度高
地点国公省国公县48号国道113-114公里处
发布时间2026/11/07 14:27
详情描述
国公省国公县48号国道113至114公里处,11月6日下午3时45分发生一起拖挂车与皮卡相撞事故,造成2人死亡、5人受伤。国公县警察局11月7日通报了这一情况。
据通报,事发地点位于德罗边隆乡波雷昂贡村的急弯路段。一辆白色现代TRAGO货车牵引挂车(车牌金边3G-9346,挂车4B-5210)高速驶入弯道,挂车尾部甩入对向车道,先撞上左侧路边的防护栏,随后与对向行驶的灰色Tacoma皮卡(车牌菩萨2A-5165)相撞。警方初步认定事故主因是超速与鲁莽驾驶,具体责任划分仍在处理中。
两名死者中,一人是20岁的Tacoma皮卡司机Don Theduong,男性,家住国公省博敦萨科尔县安隆杜克乡芝玛村,在送往国公
📋 简要摘要 ▸
据国公县警察局11月7日通报,11月6日下午3时45分,国公省国公县德罗边隆乡波雷昂贡村48号国道113至114公里弯道路段,一辆白色现代TRAGO货车牵引挂车(车牌金边3G-9346、挂车4B-5210)高速且逆向行驶,与对向车辆相撞。事故造成2人死亡、5人重伤或轻伤,伤者多为国公省斯雷安贝县居民。警方认定肇事主因为鲁莽驾驶与超速,具体责任划分仍在处理中。
📋 完整原文 ▸
មនុស្ស២បានស្លាប់ និងរបួសធ្ងន់ស្រាល៥នាក់ ក្រោយអ្នកបើកបររថយន្តប្រភេទសណ្តោងបើកបរខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវកោងខ្លាំងតាមបណ្តោយផ្លូវជាតិលេខ៤៨។
គ្រោះថ្នាក់ចរាចណ៍ដ៏គួរឱ្យរន្ធត់ចិត្តមិនដល់ស្មានដល់ បានកើតនៅកាលពីវេលា៣ និង ៤៥ នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ចន្លោះគីឡូម៉ែត្រ ១១៣-១១៤ បើកបរបញ្ច្រាស់ទិសគ្នា ស្ថិតនៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង។
មន្រ្តីនៃអធិការដ្ឋានគរបាលស្រុកកោះកុង បានឲ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកានេះថា មូលហេតុដែលនាំឱ្យមានករណពីគ្រោះថ្នាក់ចរាចរណ៍នេះឡើងដោយសារតែម្ចាស់រថយន្តម៉ាក Hyundai TRAGO ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3G-9346 សណ្តោងរ៉ឺម៉ក ពាក់ស្លាកភ្នំពេញ 4B-5210បើកបរល្បឿនលឿនត្រង់ចំនុចផ្លូវកោង ធ្វើអោយកន្ទុយរ៉ឺម៉កសណ្តោងវេរចូលទៅផ្លូវមួយជំហៀងទៀត ទៅប៉ះនឹងរនាំងការពារផ្លូវខាងឆ្វេង រួចហើយបុកនឹងរថយន្តម៉ាក Tacoma ម៉ាក់Tacoma ពណ៍ប្រផេះ ពាក់ស្លាក់លេខ ពោធិសាត់ 2A-5165 ទិសដៅបញ្ជ្រាស់គ្នា។
បើតាមមន្រ្តីនគរបាលស្រុកកោះកុង បន្ថែមថា ម្ចាស់រថយន្តម៉ាក Hyundai មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកើតហេតុ។ ឧបទ្ទវហេតុនេះ បណ្តាលឱ្យបើកបររថយន្ត Tacoma ឈ្មោះ ដន ធីឌួង ភេទប្រុស អាយុ ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិជីមាស ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ បាន(ស្លាប់) នៅពេលដឹកសង្គ្រោះមកដល់មន្ទីពេទ្យបង្អែកទីរួមខេត្តកោះកុង។
ចំណែកមនុស្សរួមដំណើរចំនួន៦នាក់ ក្នុងនោះស្រី៤នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាល មានឈ្មោះដូចខាងក្រោម÷ ទី ១-ឈ្មោះ ប៉ូ ម៉ូនីកា ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចប្បន្នភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ បានស្លាប់នៅកន្លែងកើតហេតុ ។ទី
២-ឈ្មោះ សល់ ស្រីនាង ភេទស្រី អាយុ២០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិសន្ទិចលិច ឃុំដងក្តាម ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រងបួសធ្ងន់ ។ ទី
៣-ឈ្មោះ រឿន សុភាក់ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិសំរោង ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាម រងបួសធ្ងន់
ទី៤-ឈ្មោះ គង់ រ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ស្រែភ្លក់ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងបួសស្រាល
ទី៥-ឈ្មោះ ឈឿន ណុប ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រះអង្គកែវ ឃុំដង់ពែង ស្រុកស្រែអំបិល រងរបួសធ្ងន់
និងទី៦-ឈ្មោះ ចេវ ស៊ីណា ភេទស្រី អាយុ៣៩ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិព្រះអង្គកែវ ឃុំដង់ពែង ស្រុកស្រែអំបិល រងរបួសស្រាល ៕