劳工部在菩萨省举办招聘会 提供2645个岗位

劳工部在菩萨省举办招聘会 提供2645个岗位
劳工部在菩萨省举办招聘会 提供2645个岗位
劳工部在菩萨省举办招聘会 提供2645个岗位
劳工部在菩萨省举办招聘会 提供2645个岗位
劳工部在菩萨省举办招聘会 提供2645个岗位
劳工部在菩萨省举办招聘会 提供2645个岗位
劳工部在菩萨省举办招聘会 提供2645个岗位
劳工部在菩萨省举办招聘会 提供2645个岗位
劳工部在菩萨省举办招聘会 提供2645个岗位
劳工部在菩萨省举办招聘会 提供2645个岗位
1/10
公司劳工部
地点菩萨省
薪资面议
类型全职
发布时间2026/08/29 17:01

职位描述

柬埔寨劳工部于8月29日在菩萨省巴干县举办“高棉人帮助高棉人寻找工作并提供就业”招聘会,旨在为当地民众提供本地就业机会,减少劳动力外流。本次活动共提供2645个就业岗位,吸引了超过700名求职者参与,重点面向返乡劳工、青年求职者及应届毕业生。 参与本次招聘的企业及机构包括:塔科农业(Thaco Agri)、美蓓亚(Minebea Cambodia)、ABA银行(菩萨省分行)、山宝手工艺品、万力轮胎(柬埔寨)有限公司、柬埔寨制衣培训学院(CGTI),以及Excel Asia Human Resources和Mongkul等海外劳务派遣公司。 岗位薪资待遇面议,具体根据企业标准执行。入职员工将依法享有国家社会保障基金(NSSF)的医疗及福利保障。 除现场招聘外,劳工部还推广了TVET职业技能培训计划。针对已具备建筑等行业技能但缺乏证书的求职者,可通过技能认可测试(RPL)获取官方认证。青年群体可前往菩萨省理工学院免费报名学习职业技能,课程涵盖现代设备操作及市场紧缺技能。 劳工部强调,目前柬埔寨全国范围内共有超过9万个就业岗位,鼓励求职者通过本地企业就业,以获得稳定的收入保障及社会福利,避免海外务工可能面临的劳动剥削、缺乏医疗保障及与家人分离等风险。对于有志于海外发展的求职者,政府亦提供前往日本、韩国、新加坡等地的安全务工渠道。
📋 简要摘要 ▸
劳工部在菩萨省举办招聘会,提供2645个就业岗位,涵盖多个行业,旨在帮助返乡劳工及青年群体实现本地就业。
📋 完整原文 ▸
ការងារមកដល់ជណ្ដើរផ្ទះ ជំនាញមកដល់ដៃ! អតីតពលករ និងយុវជនពោធិ៍សាត់ទទួលឱកាសការងារ ជាង ២ពាន់កន្លែង ​(ពោធិ៍សាត់)៖​ ពីការស្វែងរកការងារនៅក្រៅស្រុក មកចាប់យកឱកាសការងារក្នុងស្រុក និងបង្កើនជំនាញសម្រាប់អនាគត អតីតពលករ និងយុវជននៅស្រុក​បាកាន ខេត្តពោធិ៍សាត់ កំពុងទទួលបានជម្រើសថ្មីៗកាន់តែខិតជិតផ្ទះ ខណៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ​២ ៦៤៥កន្លែង​ ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ទៅដល់ប្រជាពលរដ្ឋជាង ​៧០០នាក់​ ជាពិសេសអតីតពលករមកពីប្រទេសថៃ យុវជនកំពុងស្វែងរកការងារ និងសិស្សទើបប្រឡងបាក់ឌុបរួច ក្នុងវេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ ​"ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ"​ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ​ឡេង សែ​ រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ​៩ម៉ឺនកន្លែង​ នៅទូទាំងប្រទេស ដែលប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ក្រសួងចង់ឱ្យប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា ជាពិសេសការងារក្នុងស្រុកនៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ​ ដែលមិនត្រឹមតែផ្តល់ចំណូលសម្រាប់ខ្លួនឯង និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបំពេញតម្រូវការកម្លាំងពលកម្ម និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតក៏ទទួលបានការគាំពារតាមរយៈ ប.ស.ស. ខណៈការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កង្វះការគាំពារសុខភាព ការរើសអើង និងការរស់នៅឆ្ងាយពីក្រុមគ្រួសារ។ ទន្ទឹមនឹងការនាំការងារមកដល់មូលដ្ឋាន ឯកឧត្តមបានរំលេចថា ក្រសួងបានបើកឱកាសឱ្យប្រជាពលរដ្ឋ ​យកជំនាញមកបង្កើនតម្លៃខ្លួនឯង​ ដោយអ្នកមានជំនាញផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រ អាចធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ។ ចំណែកយុវជន ក៏អាចចុះឈ្មោះរៀនជំនាញជាច្រើនដោយឥតគិតថ្លៃ តាមរយៈកម្មវិធី ​TVET ១,៥លាន​នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលមានគ្រូបង្រៀន បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗស្របតាមតម្រូវការទីផ្សារការងារ។ ជាពិសេស សម្រាប់គ្រួសារងាយរងគ្រោះ នេះគឺជាឱកាសទទួលបានទាំងចំណេះ និងចំណូល ខណៈក្រសួងក៏កំពុងបន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ឈ្នួលខ្ពស់ដូចជានៅជប៉ុន កូរ៉េ សិង្ហបុរី ជាដើម។ ​ឯកឧត្តមជំរុញឱ្យយុវជន សិស្សានុសិស្ស និងអតីតពលករ រួសរាន់ចាប់យកឱកាសទទួលបានការបណ្ដុះបណ្ដាល​កាន់តែ​លឿន គួរធ្វើដំណើរ​ទៅទស្សនកិច្ច និងឈ្វេងយល់ពីជំនាញដ៏សម្បូរបែបនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជួយបន្តផ្សព្វផ្សាយឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់អ្នកដទៃទៀត ហើយអាចទាក់ទងទូរស័ព្ទ ​Hotline  លេខ ១២៩៧​ សម្រាប់ព័ត៌មានអំពីឱកាសការងារ និងការរៀនជំនាញវិជ្ជាជីវៈ និង លេខ ​១២៨៦​ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងសេវា ប.ស.ស.។ សូមបញ្ជាក់ថា ឱកាសការងារចំនួន ​២ ៦៤៥កន្លែង​ ដែលនាំមកដល់ស្រុក​បាកានត្រូវបានជ្រើសរើសដោយក្រុមហ៊ុន និងសហគ្រាស រួមមាន ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ មីនេបៀ (ខេមបូឌា), ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ខេត្តពោធិ៍សាត់, សិប្បកម្ម សានពៅ ,រោងចក្រ វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក និងវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI)ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស រួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មង្គល អេចអ៕ #MLVT #HENGSour