柬埔寨司法部招聘45名法律官员
公司柬埔寨公共职能部与司法部
地点柬埔寨
薪资未提及
类型unknown
发布时间2026/04/06 16:08
职位描述
柬埔寨司法部公开招聘45名法律相关职位,涵盖民事、刑事及国际关系领域。应聘者需通过法律专业笔试、英语及通用知识测试,建议相关专业人士做好准备。
联系方式
联系方式请关注公***
📋 完整原文 ▸
ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្នែកច្បាប់ចំនួន ៤៥កន្លែង ក្នុងនោះផ្នែករដ្ឋប្បវេណីចំនួន ១១កន្លែង ផ្នែកព្រហ្មទណ្ឌចំនួន ១៦កន្លែង និងផ្នែកទំនាក់ទំនងអន្តរជាតិចំនួន ១៨កន្លែង ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន១០ នៃក្រសួងយុត្តិធម៌។ បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានសញ្ញាបត្រពាក់ព័ន្ធនឹងនីតិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ សូមត្រៀមលក្ខណៈឱ្យបានរួចរាល់។
គួរបញ្ជាក់ថា បេក្ខជននឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើផ្នែកទាំង៣ខាងលើជាចាំបាច់ម្តងមួយៗ ដោយមានការបែងចែកពេលវេលាប្រឡង និងមេគុណផ្សេងគ្នា។ ទន្ទឹមនេះ បេក្ខជនត្រូវប្រឡងលើវិញ្ញាសាពហុចម្លើយភាសាអង់គ្លេស និងវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ បន្ថែមលើជំនាញច្បាប់ទាំង៣ដែលបានរៀបរាប់។
គួរបន្ថែមថា វិញ្ញាសាចំណេះដឹងទូទៅនឹងមានភាពពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង (២)ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធវិស័យយុត្តិធម៌។
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
🖥បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://mcsuat.mcs.gov.kh/)
២.Facebook (https://www.facebook.com/CivilServiceCambodia)
🖥បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.News)