菩萨省遭遇洪灾 卫生部紧急部署医疗应急










分类灾害
事件时间2026-10-14
地点菩萨省
来源柬埔寨卫生部
发布时间2026/10/15 13:33
详情描述
2026年10月14日,柬埔寨菩萨省遭遇严重洪涝灾害,导致克罗科县医院部分医疗服务受到影响。卫生部国务秘书兼灾害管理秘书处负责人桑萨伊(San Saphoeun)、副国务秘书科迪(Koy Dy)及相关工作组前往现场视察灾情。
为防止医疗设备受损,卫生部要求克罗科县医院立即转移医疗器械及相关物资,并将住院患者转移至安全地点。此次转移工作得到了当地政府的协助。
同日下午,随着水位逐渐下降,桑萨伊带领由当地官员、教师、青年志愿者及武装力量组成的约50人团队,对医院建筑进行清理、消毒,并检查电力系统,以确保医疗服务能够尽快恢复正常运行。目前,相关部门正持续监测水位变化,并保持高度警惕。
📋 简要摘要 ▸
菩萨省遭遇严重洪涝,卫生部官员视察克罗科县医院,要求紧急转移医疗设备,确保灾区医疗服务不受严重影响。
📋 完整原文 ▸
ចុះពិនិត្យមើលស្ថានភាព គ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង លិចមូលដ្ឋានសុខាភិបាល។
——
ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការ រួមទាំងក្រុមការងារគ្រោះមហន្តរាយមន្ទីរ សុខាភិបាលខេត្តពោធិសាត់ និងការិយាល័យស្រុកប្រតបត្តិ ក្រគរ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង ជន់លិចមន្ទីរពេទ្យបង្អែក ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលប៉ះពាល់ដល់ការបម្រើសេវាមួយចំនួន។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានឱ្យខាងមន្ទីរពេទ្យ ជន្លៀសជញ្ជូនសម្ភារ បរិក្ខារពេទ្យ និងឧបករណ៍ផ្សេងៗ ចេញឱ្យបានទាន់ពេល ដើម្បីកុំឱ្យរងការខូចខាតដោយសារការជន់លិច ព្រមទាំងជន្លៀសអ្នកជំងឺទៅសម្រាកនៅទីតាំង សុវត្ថិភាព ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងបន្តធ្វេីការតាមដានពីស្ថានភាពទឹកជំនន់ ព្រមទាំង បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។
នៅរសៀលថ្ងៃដដែលនេះ ទឹកចាប់ផ្តើមស្រកជាបន្តបន្ទាប់ ឯកឧត្តមវេជ្ជបណ្ឌិត បានដឹកនាំក្រុមការងារ ដែលបានមានការចូលរួមពីថ្នាក់ដឹកនាំ ស្រុក លោកគ្រូអ្នកគ្រូយុវជន កងកំលាំង ប្រមាណ ៥០នាក់ ធ្វើការលាងសំអាត អគារ បាញ់ថ្នាំសម្លាប់មេរោគ និងពិនិត្យប្រព័ន្ធអគ្គីសនីឡើងវិញ ដើម្បីត្រៀមរៀបចំដំណើរការ បម្រើសេវាសុខាភិបាលជូនប្អូនប្រជាពលរដ្ឋឡើងវិញ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)