缅甸五点共识扩大磋商 柬埔寨肯定菲律宾斡旋
分类外交
事件时间2026-11-14
地点马尼拉
来源柬埔寨外交国际合作部
发布时间2026/11/15 08:33
详情描述
11月14日上午,柬埔寨外交部国务秘书贡波代表副首相布拉索昆出席在马尼拉举行的缅甸问题五点共识(5PC)落实扩大形式非正式磋商。柬方赞赏菲律宾作为2026年东盟主席国及东盟缅甸问题特使的持续努力,强调关键利益攸关方之间保持接触,对增进互信、推动缅甸民族和解具有重要作用。
📋 完整原文 ▸
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅទីក្រុងម៉ានីល សាធារណរដ្ឋហ៊្វីលីពីន។
ឯកឧត្តម គង់ ភោគ បានកោតសរសើរចំពោះប្រទេសហ៊្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ និងប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ចំពោះភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។ ឯកឧត្តមបានបញ្ជាក់សារជាថ្មីថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គឺជាឯកសារយោងដ៏សំខាន់សម្រាប់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកភាពប្រក្រតីវិញ តាមរយៈដំណើរការដែលដឹកនាំ និងម្ចាស់ការដោយមីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់។ ឯកឧត្តមបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការការចូលរួមរបស់ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់ ឆ្ពោះទៅរកការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា។
On the morning of 14 November 2026, as the High Representative of His Excellency PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, His Excellency KUNG Phoak, Secretary of State, participated in the Extended Informal Consultation on the Implementation of the Five-Point Consensus (5PC) in Manila, the Republic of the Philippines.
His Excellency KUNG Phoak expressed appreciation to the Philippines, as the ASEAN Chair in 2026, and its Special Envoy on Myanmar for their leadership and sustained efforts to advance the implementation of the 5PC. He reaffirmed the 5PC as the main reference for ASEAN to help Myanmar return to normalcy through a process that is Myanmar-led and Myanmar-owned. He underscored the importance of engagement between key stakeholders in promoting trust and confidence towards national reconciliation in Myanmar.
Photo Credit: ASEAN National Organizing Council, Media Operations.