蒙多基里省领导人参加亡人节祭祀并视察边境安全

分类政务
事件时间2026-10-03
地点蒙多基里省
来源柬埔寨国家电视台
发布时间2026/10/03 12:28
详情描述
2026年10月3日,蒙多基里省举行亡人节第七轮祭祀活动。内政部国务秘书通沙文、省议会主席棉恩、省长孔金尼,以及省议会成员、副省长、各部门负责人与当地民众,前往位于森莫诺隆市的蒙多基里佛寺参加仪式,并向驻寺僧侣供奉了生活物资与善款。
省长孔金尼在活动中表示,亡人节是柬埔寨的传统节日,旨在供养在三个月雨季安居期间驻守寺庙的僧侣,同时缅怀已故先人。他强调,佛教作为国家宗教,在民众生活中具有重要地位,呼吁信众继续支持寺庙建设,保障僧侣在安居期间的修行与佛法传播。
在视察期间,省长孔金尼同时对当地安全工作作出指示,要求各级政府部门及执法力量加强边境安全管控,并做好社会治安管理工作。
📋 简要摘要 ▸
蒙多基里省领导人参加亡人节祭祀活动,并要求相关部门加强边境安全与社会治安管理。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តព្រះពុទ្ធមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ គឺតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ តាមប្រពៃណីតាំងពីបរមបុរាណតរៀងមក មានគោលបំណង ដើម្បីទុកលទ្ធភាពឱ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅក្នុងទីអារាម ទទួលការផ្គត់ផ្គង់ពីពុទ្ធបរិស័ទចំណុះជើងវត្តទំនុកបម្រុងព្រះសង្ឃ គង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា និងក៏ជាការរំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា វិស័យព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋយើងតែងតែគោរពប្រតិបត្តិ និងរួមចំណែកកសាងអភិវឌ្ឍទីវត្តអារាមឱ្យរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមបានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ បន្តការរួបរួមគ្នាក្នុងការឧបត្ថម្ភទ្រទ្រង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សារយៈពេល ៣ខែ ក្នុងទីអារាម ដើម្បីទ្រទ្រង់ដល់ការផ្សព្វផ្សាយ និងការប្រតិបត្តិធម៌វិន័យ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការការពារសន្