斯里兰卡法院判处15名爆炸案嫌犯200年监禁

分类国际
地点斯里兰卡
来源柬埔寨国家电视台
发布时间2026/09/23 12:55
详情描述
据柬埔寨国家电视台报道,斯里兰卡高等法院近日对2019年复活节爆炸案的15名涉案人员作出判决,判处每人至少200年监禁,这意味着被告将在狱中度过余生。
由3名法官组成的审判委员会同时下令没收上述被告的全部资产,并撤销所有相关资产的转让权,此举符合斯里兰卡反恐法律的相关规定。此次判决是在长达近5年的审理后作出的,宣判期间,法院周边部署了数百名警察以维持安全秩序。
2019年4月21日,斯里兰卡境内发生连环爆炸袭击,目标涵盖3座基督教堂及3座酒店。该事件共造成267人死亡,其中包括42名外籍人士,另有574人受伤。调查显示,此次袭击受极端组织“伊斯兰国”(IS)煽动,是斯里兰卡历史上伤亡最严重的袭击事件之一。涉案的15名被告均为斯里兰卡穆斯林少数族裔。
此前,斯里兰卡当局已于2021年针对该案提起超过2.3万项指控。
📋 简要摘要 ▸
斯里兰卡高等法院对2019年复活节爆炸案的15名涉案人员判处至少200年监禁,并没收其资产。该爆炸案共造成267人死亡,对当地社会造成严重破坏。当局此前已针对该案提起超过2万项指控。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: តុលាការប្រទេសស្រីលង្កាសម្រេចកាត់ទោសលើបុរស១៥នាក់ដាក់ពន្ធនាគាររយៈពេល២០០ឆ្នាំ! ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកកាលពីបុណ្យ Easter ឆ្នាំ២០១៩ សម្លាប់មនុស្ស២៦៧នាក់
តុលាការប្រទេសស្រីលង្កាមួយបានសម្រេចកាត់ទោសបុរស ១៥ នាក់ឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ ២០០ ឆ្នាំ (ដែលមានន័យថាពួកគេនឹងត្រូវជាប់ឃុំរហូតដល់ថ្ងៃស្លាប់តែម្តង) ជុំវិញនៃការជាប់ពាក់ព័ន្ធក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនាថ្ងៃបុណ្យ Easter កាលពីឆ្នាំ២០១៩ ដោយបានសម្លាប់មនុស្សសរុបចំនួន ២៦៧នាក់។ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការជាន់ខ្ពស់ដែលមានចៅក្រម៣រូប ក៏បានបញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិរបស់ជនជាប់ចោទដែរ និងលុបចោលរាល់ការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិទាំងនោះ ស្របតាមច្បាប់ដ៏តឹងរ៉ឹងប្រឆាំងនឹងអំពើភេរវកម្មក្នុងប្រទេសនេះ។ សាលក្រមនេះត្រូវបានប្រកាសឡើងចំពេលដែលមានការរឹតបន្តឹងផ្នែកសន្តិសុខយ៉ាងតឹងរ៉ឹង ដោយមានមន្ត្រីប៉ូលិសរាប់រយនាក់ដាក់ពង្រាយនៅជុំវិញបរិវេណតុលាការ បន្ទាប់ពីដំណើរការកាត់ក្តីដ៏យូរអង្វែងដែលអូសបន្លាយពេលជិត៥ឆ្នាំ។ ការវាយប្រហារកាលពីថ្ងៃទី ២១ ខែមេសា កាលពីឆ្នាំ២០១៩ នោះ បានកំណត់គោលដៅលើព្រះវិហារគ្រិស្តសាសនាចំនួន៣ និងសណ្ឋាគារចំនួន៣ នៅទូទាំងប្រទេសដែនកោះមួយនេះ អំឡុងពេលមានពិធីបុណ្យ Easter។ ការវាយប្រហារទាំងនោះក៏បានបណ្តាលឱ្យមនុស្ស ៥៧៤ នាក់ផ្សេងទៀតរងរបួសផងដែរ។ ការបំផ្ទុះគ្រាប់បែកទាំងនេះ ត្រូវបានជំរុញទឹកចិត្តដោយក្រុមរដ្ឋឥស្លាម ឬ ក្រុម IS (Islamic State) គឺជាការវាយប្រហារដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសស្រីលង្កា។ វាបានសម្លាប់ជនបរទេសចំនួន៤២នាក់ និងបង្កការបំផ្លិចបំផ្លាញដល់សហគមន៍នានាទូទាំងប្រទេស។ បុរសដែលត្រូវបានកាត់ទោសទាំងនោះ គឺមកពីសហគមន៍ជនជាតិភាគតិចមូស្លីមរបស់ប្រទេសស្រីលង្កាតែម្តង។ អាជ្ញាធរបានដាក់ពាក្យបណ្តឹងចោទប្រកាន់ចំនួន ២៣,២៧០ករណីនៅឆ្នាំ ២០២១ ប្រឆាំង