泰国芭提雅发生一起恶性抢劫杀人案,两名俄罗斯籍游客在被抢走摩



分类治安
事件时间2026-07-31
地点泰国芭提雅
来源今夜
发布时间2026/08/01 19:02
详情描述
2026年7月31日,泰国警方在沙缴府旺颂汶县逮捕了两名涉嫌抢劫杀人的男性嫌疑人。
遇害者为两名俄罗斯籍游客,分别是22岁的Diana Nazimova及其17岁的弟弟Roman Nazimova。两人的母亲于7月26日向警方报案称,姐弟俩在春武里府芭提雅骑乘一辆本田ADV 150摩托车后失踪。该家庭于2021年从俄罗斯移居泰国。
警方在随后的调查中发现了两人失踪时骑行的摩托车,车辆已被损毁并掩埋在墓地附近。经进一步搜查,警方在春武里府Khao Chi Chan山区域发现了两名受害者的遗体。
两名被捕嫌疑人分别为43岁的Thanana(绰号Pong)和39岁的Thongchai(绰号Thong)。在审讯中,两人供述称,他们在实施抢劫摩托车过程中,因遭到受害者反抗而将其杀害,随后将尸体掩埋在山上以掩盖罪行。目前,两名嫌疑人在逃跑过程中被警方抓获。
📋 简要摘要 ▸
泰国芭提雅发生一起恶性抢劫杀人案,两名俄罗斯籍游客在被抢走摩托车后遇害,目前泰国警方已逮捕两名嫌疑人。
📋 完整原文 ▸
🚨បងប្អូនជនជាតិរុស្សី២នាក់ ត្រូវបានសម្លា/-ប់នៅប្រទេសថៃ ក្នុងករណីប្លន់យកម៉ូតូ‼️
(បាងកក)៖ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ប៉ូលិសនៅប្រទេសថៃ ទីបំផុតបានចាប់ខ្លួនបុរសជាជនសង្ស័យ២នាក់ ក្នុងករណីបាត់ខ្លួនបងប្អូនជាតិរុស្សី២នាក់ ប៉ុន្មានថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ។
នារីឈ្មោះ Diana Nazimova អាយុ២២ឆ្នាំ និងប្អូនប្រុសរបស់នាង ឈ្មោះ Roman Nazimova អាយុ១៧ឆ្នាំ ត្រូវបានម្តាយពួកគេរាយការណ៍ថា បាត់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា នៅទីក្រុង Pattaya នៃខេត្ត Chonburi ក្រោយជិះម៉ូតូរបស់ពួកគេម៉ាក Honda ADV 150។
ប៉ុន្មានថ្ងៃក្រោយមក ម៉ូតូរបស់អ្នកទាំងពីរត្រូវបានរកឃើញ ក៏ប៉ុន្តែវាត្រូវបានបំផ្លាញខ្ទេចខ្ទី ហើយត្រូវបានកប់លាក់ទុក នៅក្នុងបរិវេណទីកន្លែងបញ្ចុះសព។ ប្រការនេះនាំឱ្យអាជ្ញាធរថៃ បើកប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យ ហើយមកដល់ថ្ងៃទី៣១ ខែកក្កដា ក៏បានចាប់ខ្លួនបុរស២នាក់។
ជនសង្ស័យឈ្មោះ Thanana អាយុ៤៣ ហៅក្រៅថា Pong និងឈ្មោះ Thongchai អាយុ៣៩ឆ្នាំ ហៅក្រៅថា Thong ត្រូវបានចាប់ខ្លួននៅស្រុក Wang Sombun ខេត្ត Sa Kaeo ពេលកំពុងរត់គេចខ្លួន។ បុរសទាំង២នាក់នោះ បានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់បងប្អូនជនជាតិរុស្ស៉ីទាំង២នាក់ នៅពេលព្យាយាមប្លន់យកម៉ូតូ ប៉ុន្តែ Diana និង Roman មិនព្រមឱ្យតាមសម្រួល។ បើតាមចម្លើយសារភាព ឃាតកទាំង២ បានយកសាកសពពួកគេ ទៅកប់ចោលលើភ្នំ Khao Chi Chan ក្នុងខេត្ត Chonburi ដើម្បីលាក់បាំងបទឧក្រិដ្ឋដ៏ឃោរឃៅ មុនពេលរត់គេចខ្លួន។
គួរបញ្ជាក់ថា គ្រួសាររបស់ Diana និង Roman ត្រូវគេរាយការណ៍ថា បានផ្លាស់ទីលំនៅពីប្រទេសរុស្ស៉ី មកកាន់ប្រទេសថៃ កាលពីឆ្នាំ២០២១៕
Credit: វ៉ាន់ សារាយ