柬埔寨司法部刑事事务总局召开2026年上半年工作总结会议









分类政府动态
事件时间2026-08-04
地点金边
来源柬埔寨司法部
发布时间2026/08/04 15:52
详情描述
2026年8月4日上午,柬埔寨司法部在金边召开刑事事务总局2026年上半年工作总结及下半年工作部署会议。会议由柬埔寨司法部国务秘书金山提主持。
会议听取了政府代表兼刑事事务总局局长谢萨提亚关于上半年工作成果与面临挑战的汇报。随后,会议进入讨论环节,各部门领导及专业官员就实际执行任务过程中的情况及遇到的障碍进行了交流,并针对关键问题探讨了解决方案,旨在进一步明确工作结构。
金山提在总结发言中对刑事事务总局全体人员的履职表现表示认可。他要求各级官员在执行2026年下半年工作计划时,需确保工作的准确性与高效性,并遵循“简便、快捷、准确、清晰”的工作原则。
出席此次会议的人员还包括司法部副国务秘书肯萨里、刑事事务总局局长谢萨提亚,以及该总局下属各部门的副局长、处长、副处长及相关官员。
📋 简要摘要 ▸
柬埔寨司法部国务秘书金山提主持召开刑事事务总局2026年上半年工作总结及下半年工作部署会议。会议听取了总局局长谢萨提亚关于上半年工作成果与挑战的汇报,并就各部门实际执行情况进行了深入讨论与部署。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ
====================
ក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានស្តាប់របាយការណ៍ស្តីពីសមិទ្ធផលការងារ និងបញ្ហាប្រឈមក្នុងឆមាសទី១ ដែលរាយការណ៍ដោយ ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានបើកវេទិកាពិភាក្សាដកស្រង់មតិយោបល់យ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានចំណុះ ដើម្បីអនុញ្ញាតឱ្យគ្រប់ភាគីបង្ហាញពីស្ថានភាពជាក់ស្តែងនៃការបំពេញភារកិច្ច និងបញ្ហាទាក់ស្ទះនាពេលកន្លងមក។
ឆ្លងតាមការស្តាប់របាយការណ៍ និងការពិភាក្សាដេញដោល អង្គប្រជុំបានផ្តោតលើការដោះស្រាយបញ្ហាប្រឈមគន្លឹះៗដោយឈរលើស្មារតីយោគយល់ និងការស្វែងរកដំណោះស្រាយរចនាសម្ព័ន្ធការងារឱ្យមានភាពច្បាស់លាស់។
មានប្រសាសន៍បូកសរុប និងតម្រង់ទិសក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើឱ្យបន្តអនុវត្តផែនការសកម្មភាពឆមាសទី២ ឆ្នាំ២០២៦ ឱ្យកាន់តែមានសុក្រឹតភាព ប្រសិទ្ធភាព និងភាពច្បាស់លាស់ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារ៖ «ងាយស្រួល លឿន ត្រឹមត្រូវ និងច្បាស់លាស់»។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃឹម សារី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក ព្រមទាំងលោក លោកស្រី ជាអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌជាច្រើនរូប។