柬埔寨勋爵协会出席以色列独立日庆典 探讨经贸合作










分类经贸
事件时间2026-06-24
地点金边莱佛士酒店
来源柬埔寨勋爵协会
发布时间2026/06/25 17:20
详情描述
2026年6月24日,柬埔寨勋爵协会代表团出席了在金边莱佛士酒店举行的以色列独立日78周年庆典午宴。此次活动由柬埔寨劳工与职业培训部部长兴沙,以及以色列驻柬埔寨大使阿洛娜·费舍尔-卡姆共同主持。柬埔寨勋爵协会副主席梁坤代表协会主席李永法出席了活动。此外,柬埔寨勋爵协会成员苏威烈目前担任以色列驻柬埔寨首位名誉领事。
此次午宴旨在加强柬埔寨与以色列的双边关系,重点探讨在农业科技、商业投资、文化及技术领域的合作机会。
劳工部部长兴沙在致辞中表示,自1993年两国恢复外交关系以来,双方在相互尊重与共同利益的基础上不断深化合作。他特别提到,2025年2月以色列驻柬埔寨名誉领事馆的设立,为促进两国经济合作及民间交流搭建了重要桥梁。他同时肯定了以色列在现代农业、高科技及科学领域的成就。
以色列驻柬埔寨大使阿洛娜·费舍尔-卡姆指出,两国在教育、创新及国家建设方面拥有共同价值观。近年来,双方通过2025年签署的文化、教育、科学及青年合作协议,以及近期达成的柬埔寨劳工赴以短期工作协议,进一步深化了双边关系,为劳工技能发展及人员往来创造了更多机会。
此次活动为柬埔寨与以色列的政府及私营部门代表提供了交流平台,旨在通过建立商业联系,进一步拓展两国在多领域的合作空间。
📋 简要摘要 ▸
柬埔寨勋爵协会代表团出席以色列独立日78周年庆典,劳工部部长及以色列驻柬大使出席。双方旨在加强两国在农业科技、商业及投资领域的双边合作。
📋 完整原文 ▸
«លោកអ្នកឧកញ៉ា លាង ឃុន ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីជប់លៀងអាហារថ្ងៃត្រង់អបអរទិវាឯករាជ្យជាតិលើកទី៧៨ នៃរដ្ឋអ៊ីស្រាអែល»
នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីជប់លៀងអាហារថ្ងៃត្រង់អបអរទិវាឯករាជ្យជាតិលើកទី៧៨ នៃរដ្ឋអ៊ីស្រាអែល ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងលោកជំទាវ បណ្ឌិត អាឡូណា ហ្វីសស៊ើរកាំម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋ អ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់។
សូមបញ្ជាក់ថា អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ សមាជិកនៃសមាគឧកញ៉ាកម្ពុជា គឺជាកុងស៊ុលកិត្តិយសទី១ នៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជាផងដែរ។
ពិធីជួបជុំអាហារពេលថ្ងៃត្រង់នេះត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសដ៏ស្និទ្ធស្នាលក្នុងស្មារតីមិត្តភាពអន្តរជាតិ និងឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នធុរកិច្ចរបស់ប្រទេសទាំងពីរសំដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អ៊ីស្រាអែល ក្នុងការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគលើវិស័យពាណិជ្ជកម្ម វប្បធម៌ និងបច្ចេកវិទ្យារួមគ្នា។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ចាប់តាំងពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៣ មកប្រទេសទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងដោយឈរលើការគោរពគ្នា ផលប្រយោជន៍រួម និងចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ អ៊ីស្រាអែលបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យក្នុងការច្នៃប្រឌិត ដោយបានបំប្លែងបញ្ហាប្រឈមទៅជាជោគជ័យ និងក្លាយជាគំរូដ៏លេចធ្លោលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យាទំនើប កសិកម្មទំនើប និងឧត្តមភាពផ្នែកវិទ្យាសាស្ត្រ។
ឯកឧត្តមក៏បានរំលឹកពីការសម្ពោធស្ថានកុងស៊ុលកិត្តិយសរបស់អ៊ីស្រាអែលប្រចាំកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ស្ថានកុងស៊ុលកិត្តិយសនេះដើរតួនាទីជាស្ពានដ៏មានតម្លៃក្នុងការជំរុញការតភ្ជាប់កាន់តែជិតស្និទ្ធរវាងប្រជាជន វិស័យឯកជន លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងសម្របសម្រួលឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនានា។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូតបានលើកឡើងថា អ៊ីស្រាអែល និងកម្ពុជាមានតម្លៃរួមគ្នាដ៏សំខាន់ជាច្រើន ជាពិសេសការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអប់រំ នវានុវត្តន៍ និងភាពធន់ក្នុងការជម្នះសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ដើម្បីកសាងប្រទេសជាតិឱ្យទទួលបានភាពជោគជ័យ ខណៈដែលទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរបានកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២៥ លើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងយុវជន។
បន្ថែមពីនេះ ការផ្តល់សច្ចាប័ននាពេលថ្មីៗនេះលើកិច្ចព្រមព្រៀងស្តីពីការងារបណ្តោះអាសន្នសម្រាប់ពលករកម្ពុជានៅអ៊ីស្រាអែលក៏កំពុងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅដោយបង្កើតឱកាសសម្រាប់ការងារ ការអភិវឌ្ឍជំនាញ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
អាហារថ្ងៃត្រង់ដ៏ស្និទ្ធស្នាលនេះ មិនត្រឹមតែជាបរិយាកាសដ៏វិជ្ជមាននៃទំនាក់ទំនងកម្ពុជាអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកឱកាសដ៏ទូលំទូលាយក្នុងការផ្លាស់ប្តូរមិត្តភាពអន្តរជាតិ បង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច(Business Networking) យ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ រវាងតំណាងវិស័យឯកជននៃប្រទេសកម្ពុជា និងតំណាងវិស័យឯកជនពីប្រទេសអ៊ីស្រាអែលដើម្បីផ្លាស់ប្តូរព័ត៌មាន ស្វែងយល់ពីសក្តានុពលវិនិយោគទៅវិញទៅមកក៏ដូចជាការស្វែងរកកាលានុវត្តភាពក្នុងការចាប់ដៃគូសហការធុរកិច្ចរួមគ្នា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។