柬埔寨司法部长出席最高法院法官父亲葬礼










分类政务
事件时间2026-08-25
地点金边
来源柬埔寨司法部
发布时间2026/08/26 07:31
详情描述
2026年8月25日下午,柬埔寨副总理兼司法部长、最高法官理事会第一成员高利顺,在最高法官理事会成员、司法部领导及司法机构官员的陪同下,前往金边出席了最高法院法官孔达拉查(Kong Tarachhat)父亲孔达拉(Kong Dara)的葬礼,并向逝者致哀。
逝者孔达拉于2026年8月23日因年迈去世,享年86岁。
高利顺副总理在现场向逝者家属表达了深切慰问,对孔达拉的离世表示哀悼。高利顺一行在仪式上对逝者生前教育子女、为社会培养人才的贡献表示敬意,并祈愿逝者灵魂安息。
📋 简要摘要 ▸
柬埔寨副总理兼司法部长高利顺出席了最高法院法官父亲的葬礼,并向逝者家属表示深切慰问。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក គង់ តារា ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម គង់ តារាឆាត ចៅក្រមតុលាការកំពូល
=====================
នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អមដំណើរដោយសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នតុលាការ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក គង់ តារា ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម គង់ តារាឆាត ចៅក្រមតុលាការកំពូល ដែលបានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៦ឆ្នាំ។
ក្នុងក្ដីវិយោគដ៏សែនសោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអម សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ ប្រកបដោយសេចក្ដីស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ដ៏មហាសែនធំធេងក្នុងជីវិតនូវឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់បំផុត ដែលប្រកបដោយសង្គហធម៌ដ៏ជ្រាលជ្រៅ និងព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនចៅទាំងអស់ ដែលក្នុងមួយឆាកជីវិតរបស់ឧបាសក គង់ តារា លោកតែងតែបានអប់រំ ទូន្មាន និងប្រៀនប្រដៅកូនចៅទាំងអស់ឱ្យក្លាយជាមូលធនមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអម សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាសក គង់ តារា សូមឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។