国防部会见红十字国际委员会(ICRC)讨论边境问题与人道主义合作
分类政治新闻
地点柬埔寨国防部
来源新柬埔寨日报
发布时间2026/04/01 19:36
详情描述
柬埔寨国防部国务秘书与红十字国际委员会代表会晤,讨论柬泰边境局势及人道主义协调工作。
📋 完整原文 ▸
ក្រសួងការពារជាតិជួប ICRC ពិភាក្សាបញ្ហាព្រំដែន និងកិច្ចសហប្រតិបត្តិការមនុស្សធម៌
ដោយមានការអនុញ្ញាតពីលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដឹកនាំដោយលោកស្រី Dorsa Nazemi Salma ប្រធានប្រចាំកម្ពុជា នៅទីស្តីការក្រសួងការពារជាតិ។
កិច្ចជំនួបនេះផ្តោតលើការផ្លាស់ប្តូរយោបល់អំពីស្ថានការណ៍បច្ចុប្បន្ននៅតំបន់ព្រំដែនកម្ពុជា–ថៃ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ICRC ទៅកាន់តំបន់ព្រំដែន។
ក្នុងឱកាសនោះផងដែរ លោក រដ្ឋលេខាធិការ បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលបានដើរតួនាទីសំខាន់ក្នុងការងារមនុស្សធម៌ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ និងការជួយសម្របសម្រួលឱ្យកងទ័ពកម្ពុជា ១៨រូប អាចត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។