中国机械设备工程公司在柬投资LNG电厂 助力能源安全

分类经济
地点金边
来源1分钟新闻
发布时间2026/07/16 17:31
详情描述
中国机械设备工程股份有限公司(CMEC)负责人近日在金边向柬埔寨首相洪玛奈汇报了公司在柬业务进展。
CMEC自2008年进入柬埔寨市场,长期深耕能源开发与基础设施建设领域。目前,该公司正与本地合作伙伴紧密协作,在国公省建设一座LNG天然气发电厂。
洪玛奈对该项目表示认可,并指出能源领域是柬埔寨发展的关键,保障能源安全是当前的重要任务。此次投资不仅旨在满足柬埔寨国内的电力需求,未来还计划通过东盟电网(ASEAN Power Grid)框架,向其他东盟成员国供应电力。
📋 简要摘要 ▸
中国机械设备工程股份有限公司(CMEC)负责人向洪玛奈汇报在柬业务进展。公司自2008年起深耕柬埔寨能源与基建,目前正与本地伙伴合作建设国公省LNG天然气发电厂,旨在保障柬埔寨能源安全并融入东盟电网。
📋 完整原文 ▸
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគ។ លោក ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដែលបានចាប់ផ្ដើមបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៨ ដោយផ្ដោតសំខាន់លើវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ក្នុងការសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិរាវ (LNG) នៅខេត្តកោះកុង។
សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហការរវាងក្រុមហ៊ុន ជាមួយដៃគូក្នុងស្រុក ក្នុងការវិនិយោគលើវិស័យថាមពល LNG នេះ ហើយគូសបញ្ជាក់បន្ថែមថា វិស័យថាមពល ជាវិស័យគន្លឹះដ៏មានសារៈសំខាន់ ហើយការធានាឱ្យបាននូវសន្តិសុខថាមពល ជាកិច្ចការចាំបាច់ដែលមិនអាចខ្វះបាន។
ការវិនិយោគលើវិស័យថាមពលនៅកម្ពុជា មិនត្រឹមតែសម្រាប់ឆ្លើយតបនឹងតម្រូវការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឈានទៅដល់ការផ្គត់ផ្គង់ទៅកាន់បណ្ដាប្រទេសសមាជិកអាស៊ានផងដែរ តាមរយៈក្របខ័ណ្ឌបណ្ដាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។
[**Join AMS One-minute**](https://t.me/ams1minute)