柬埔寨国王诺罗敦·西哈莫尼在北京接受手术治疗

分类政务新闻
事件时间2026年4月18日
地点中国北京
来源酸角树报
发布时间2026/04/18 14:54
详情描述
柬埔寨王宫事务部于2026年4月18日发布公告,通报了柬埔寨国王诺罗敦·西哈莫尼目前的健康状况。
公告指出,国王诺罗敦·西哈莫尼此前在中国北京进行例行健康检查。北京医院的专家组在对国王的身体状况进行详细评估后,建议其接受手术治疗。
根据专家组的建议,国王诺罗敦·西哈莫尼于2026年4月18日在北京接受了手术。目前手术已取得成功。按照医疗安排,国王将在北京继续留院观察,由医护人员进行后续的护理与健康监测。
王宫事务部表示,待医疗团队确认国王身体康复且各项指标恢复正常后,国王诺罗敦·西哈莫尼将与莫尼列太后一同启程返回柬埔寨。
📋 简要摘要 ▸
柬埔寨王宫事务部发布公告,国王诺罗敦·西哈莫尼目前在北京接受医疗检查。经专家组建议,国王已于2026年4月18日接受手术治疗。手术成功后,国王将继续留京观察,待身体康复后将与莫尼列太后一同回国。
📋 完整原文 ▸
ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យ នឹងព្យាបាលវះកាត់តាមវេជ្ជបញ្ជា នៅមន្ទីពេទ្យរដ្ឋធានីប៉េកាំង
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពព្រះរាជសុខភាពរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលព្រះអង្គកំពុងគង់ប្រថាប់ទទួលការពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
យោងតាមសេចក្តីប្រកាស ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងវាយតម្លៃព្រះរាជសុខភាពរបស់ព្រះអង្គយ៉ាងម៉ត់ចត់បំផុត។ ជាលទ្ធផល ក្រុមគ្រូពេទ្យបានថ្វាយយោបល់សុំឱ្យព្រះអង្គទទួលការព្យាបាលដោយវះកាត់។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យទទួលការព្យាបាលដោយវះកាត់តាមវេជ្ជបញ្ជា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះ។ ក្រោយពីការវះកាត់បានជោគជ័យ ព្រះអង្គនឹងបន្តគង់ប្រថាប់មួយរយៈដដែល នៅទីក្រុងប៉េកាំង ដើម្បីឱ្យក្រុមគ្រូពេទ្យតាមដាន និងថែទាំព្រះរាជសុខភាពឱ្យបានពេញលេញ។
សេចក្តីប្រកាសបានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានការបញ្ជាក់ពីក្រុមគ្រូពេទ្យថា ព្រះរាជសុខភាពបានធូរស្រាល និងមានព្រះកាយពលមាំមួនជាប្រក្រតីឡើងវិញហើយនោះ ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រសួងព្រះបរមរាជវាំង ក៏បានជម្រាបជូនសាធារណជន និងប្រជានុរាស្ត្រទាំងអស់ឱ្យបានជ្រាបជាព័ត៌មាន និងបន្តថ្វាយព្រះពរដល់អង្គព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ឱ្យមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា៕
ដោយ៖ សយ រិទ្ធី