卫生部召开同一健康项目进展会议 推进多部门协作与采购计划







分类政府动态
事件时间2026-05-04
地点金边
来源柬埔寨卫生部
发布时间2026/05/05 13:08
详情描述
2026年5月4日上午,柬埔寨卫生部在金边召开“同一健康”(One Health)项目进展汇报会议。卫生部国务秘书兼柬埔寨同一健康跨部门协调委员会(IMCC-OH)主席尤克·桑巴特主持会议,德国联邦政府资助代表、农业部、环境部及相关国际机构代表出席。
会议旨在总结并评估“同一健康”项目的实施进度,重点讨论了项目启动报告、年度工作计划及采购计划。该项目涉及卫生、农业、环境等多个领域,旨在通过跨部门协作,提升公共卫生安全与应对能力。
尤克·桑巴特在会上要求各工作组加快推进项目启动报告的编制工作,并严格按照既定程序和时间节点落实采购计划。同时,各方需进一步强化协调机制与进度监测,确保项目执行的高效性与可持续性。
出席本次会议的人员还包括农业部国务秘书森·索万、卫生部技术副总干事苏·索万提达,以及德国复兴信贷银行(KfW)和国际非营利组织PATH的代表。
📋 简要摘要 ▸
卫生部国务秘书尤克·桑巴特主持召开“同一健康”项目进展会议,讨论项目启动报告、年度工作计划及采购计划。该项目获德国资助,旨在通过跨部门协作提升公共卫生效率,并要求各工作组严格按程序推进落实。
📋 完整原文 ▸
កិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផល នៃការពិនិត្យវឌ្ឍនភាពគម្រោងសុខភាពតែមួយនៅកម្ពុជា (Debriefing Meeting on OH4CAM Progress)
——
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយនៅ កម្ពុជា (IMCC-OH) បានដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផល នៃការពិនិត្យវឌ្ឍនភាពគម្រោងសុខភាពតែមួយ ក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការរៀបចំរបាយការណ៍ចាប់ផ្តើមគម្រោង (Inception Report) ) ផែនការសកម្មភាពប្រចាំឆ្នាំ (AWPB) ផែនការលទ្ធកម្ម (Procurement Plan) និងពិភាក្សាអំពីសកម្មភាពអាទិភាពមួយចំនួន ក្នុងការជំរុញកិច្ចសហការពហុវិស័យ ដើម្បីគាំទ្រការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមការងារពន្លឿនការរៀបចំរបាយការណ៍ចាប់ផ្តើមគម្រោង (Inception Report) ) និងការអនុវត្តផែនការលទ្ធកម្មឱ្យស្របតាមនីតិវិធី និងពេលវេលាកំណត់ ព្រមទាំងបន្តពង្រឹងយន្តការសម្របសម្រួល និងការតាមដានវឌ្ឍនភាពការងារ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាព នៃគម្រោងនាពេលអនាគត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រីសាស្រ្តាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងអង្គការ PATH ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)