柬埔寨新闻部长撤销一名勒索商家的记者证

分类社会新闻
事件时间2024年
地点柬埔寨磅清扬省
来源热闻24小时
发布时间2026/04/10 11:21
详情描述
柬埔寨新闻部长涅帕达决定撤销一名利用记者身份向磅清扬省冰厂老板勒索钱财的记者的从业资格,并要求媒体单位加强职业道德管理。
📋 完整原文 ▸
រដ្ឋមន្រ្តី នេត្រ ភក្រ្តា សម្រេចលុបសុពលភាពបណ្ណសម្គាល់ព័ត៌មាន លើអ្នកព័ត៌មានម្នាក់ ដែលប្រើឈ្មោះអ្នកកាសែត ទៅសុំលុយម្ចាស់សិប្បកម្មទឹកកកមួយកន្លែងនៅខេត្តកំពង់ឆ្នាំង
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានសម្រេចលុបសុពលភាពបណ្ណសម្គាល់សារព័ត៌មានចំពោះ បុគ្គលឈ្មោះ កៅ ពិសិដ្ឋ ហើយមិនអនុញ្ញាតឲ្យប្រកបអាជីពជាអ្នកសារព័ត៌មានតទៅទៀតនោះទេ។
បទបញ្ជារបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងក្រោយអ្នកសារព័ត៌មានរូបនេះ បានប្រើឈ្មោះជាអ្នកកាសែតទៅទារលុយពីម្ចាស់សិប្បកម្មផលិតទឹកកកមួយកន្លែង នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាឲ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ប្រាប់ម្ចាស់អង្គភាព នៃសារព័ត៌មាននេះ ត្រូវណែនាំដល់បុគ្គលិក និងអ្នកយកព័ត៌មានរបស់ខ្លួនឲ្យគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដើម្បីបញ្ចៀសរាល់សកម្មភាពទាំងឡាយប៉ះពាល់ដល់កិត្តិយស និងគុណតម្លៃនៃអ្នកសារព័ត៌មាន៕