新闻部严禁媒体物化女性 呼吁提升广告行业道德标准

分类社会
事件时间2026-05-20
地点金边
来源柬埔寨国家电视台
发布时间2026/05/20 16:57
详情描述
2026年5月20日,柬埔寨新闻部在金边举办“共同提升媒体道德”研讨会。新闻部部长涅帕达、妇女事务部国务秘书胡尼罗米塔及文化艺术部国务秘书隆迪桑纳拉出席会议。
新闻部部长涅帕达在会上强调,柬埔寨政府始终重视提升女性在社会中的地位与价值。女性不仅承担家庭教育与经济管理职责,更是国家经济、社会及文化发展的核心力量。
政府明确要求,新闻媒体、广告代理商、电商直播从业者、节目主持人及社交媒体内容创作者,必须严格遵守行业道德规范。严禁在宣传或商业活动中,将女性作为低俗营销工具,或发布任何贬低、物化女性尊严的内容。
涅帕达指出,尊重女性即是尊重家庭与社会,也是维护柬埔寨国家身份认同的体现。女性不应被用作吸引眼球的商业诱饵。政府将联合妇女事务部及文化艺术部,共同加强监管,确保媒体行业在传播过程中维护女性尊严,杜绝一切违背道德标准的营销行为。
📋 简要摘要 ▸
新闻部部长涅帕达在研讨会上强调,媒体、广告商及社交平台用户应尊重女性尊严,严禁将女性作为低俗营销工具。政府将联合妇女事务部及文化艺术部,共同提升媒体行业的道德规范。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិទាំងអស់តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់តួនាទី និងតម្លៃរបស់ស្ត្រីនៅក្នុងសង្គម
ស្ត្រីខ្មែរ មិនត្រឹមតែជាមាតា ជាអ្នកអប់រំកូនចៅ និងជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងជាតិទាំងមូល។
ដូច្នេះ ការផ្សព្វផ្សាយ ឬការប្រើប្រាស់រូបភាពស្ត្រីក្នុងន័យបង្អាប់ បន្ថោកតម្លៃ មិនសមរម្យ ឬយកស្ត្រីមកធ្វើជាកម្មវត្ថុ នៃការផ្សព្វផ្សាយមាតិកាអសីលធម៌ គឺជារឿងដែលយើងគ្រប់គ្នាមិនអាចទទួលយកបានឡើយ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ លើប្រព័ន្ធផ្សព្វផ្សាយ”រៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការផ្សព្វផ្សាយមាតិកាអសីលធម៌ដែលមិនឲ្យតម្លៃដល់ស្ត្រីគឺជារឿងដែលមិនត្រូវធ្វើ,
នេះជាទង្វើដែលអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធីការិនី អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់បណ្តាញសង្គម គួរជៀសវាងឱ្យបានជាដាច់ខាត។
ឯកឧត្តមបានបញ្ជាក់ថា ការគោរពស្ត្រី គឺជាការគោរពមាតា គោរពគ្រួសារ គោរពសង្គម និងគោរពអត្តសញ្ញាណជាតិខ្មែរ។ ស្ត្រីមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬបម្រើផលប្រយោជន៍ពាណិជ្ជកម្មដោយប្រាសចាកពីសីលធម៌នោះឡើយ។ សេចក្តីថ្លៃថ្នូររបស់ស្ត្រីគឺមិនមែនជា