司法部在波罗勉省推广假释制度 旨在促进罪犯社会重返







分类司法
事件时间2026-04-27
地点波罗勉省
来源柬埔寨司法部
发布时间2026/04/27 20:18
详情描述
2026年4月27日下午,柬埔寨司法部在波罗勉省初级法院举办了关于“有条件释放”程序目的及流程的研讨会。司法部国务秘书兼国家有条件释放委员会主席金山提主持会议,波罗勉省的法院官员、警察、宪兵、监狱管理人员及社会事务官员出席。
此次研讨会旨在向各级司法及执法人员普及相关法律框架,确保罪犯在社区内接受有效的教育改造,从而顺利重返社会。
金山提在会上表示,有条件释放机制需要司法机构、地方当局及相关部门的共同协作。该制度旨在为表现良好、确已改过自新的罪犯及未成年人提供重返社会的机会。获释人员必须严格遵守相关规定并履行义务,以保障公共秩序与民众安全。
金山提同时强调,若获释人员违反任何规定,法院将撤销其假释资格,并将其重新送回监狱服刑。
📋 简要摘要 ▸
司法部国务秘书金山提在波罗勉省主持研讨会,向当地司法及执法官员推广“有条件释放”程序。该机制旨在通过社区矫正,给予表现良好的罪犯重返社会的机会,同时强调若违反规定将被撤销假释并收监。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ» ដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រៃវែង
===================
ខេត្តព្រៃវែង ៖ នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ» នៅសាលាដំបូងខេត្តព្រៃវែង ដល់មន្ត្រីតុលាការ មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីពន្ធនាគារ និងមន្ត្រីសង្គមកិច្ច នៅក្នុងខេត្តព្រៃវែង ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីក្របខណ្ឌគតិយុត្ត ដល់មន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធនឹងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ សំដៅធានាបាននូវការអប់រំកែប្រែទណ្ឌិតក្នុងសហគមន៍បានល្អពិតប្រាកដ ដើម្បីសមាហរណកម្មចូលក្នុងសង្គមជាតិវិញ។
ក្នុងនាមជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា «ការអនុវត្តយន្តការដោះលែងដោយមានលក្ខខណ្ឌ គឺជាការរួមគ្នារវាងស្ថាប័នតុលាការ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ ក្នុងការផ្ដល់ឱកាសដល់ទណ្ឌិត និងអនីតិជនដែលកែប្រែខ្លួនពិតប្រាកដ ឱ្យធ្វើសមាហរណកម្មចូលក្នុងសង្គមវិញតាមរយៈការគោរព និងបំពេញកាតព្វកិច្ចតាមការកំណត់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ។»
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានរំលឹកផងដែរថា រាល់ការបំពានកាតព្វកិច្ចណាមួយ តុលាការនឹងដកហូតការដោះលែង និងនាំខ្លួនមកអនុវត្តទោសបន្តក្នុងពន្ធនាគារវិញ។