司法部官员为外交部新入职人员开展法律培训







来源柬埔寨司法部
发布时间2026/09/16 14:31
详情描述
2026年9月16日,柬埔寨司法部官员、政府代表兼国际事务与司法发展总局局长克洛克·达拉(Klok Dara)博士,在金边为外交与国际合作部新入职人员开展法律培训。本次培训由国家外交与国际关系学院组织,共有52名通过考试的新入职官员参加。
培训课程围绕“人权与柬埔寨司法体系”主题展开,旨在提升外交人员的法律素养与专业能力。课程内容涵盖四个核心板块:人权法律框架、司法部与法院系统的关系、司法体系改革的最新进展,以及外交法律艺术。通过此次培训,新入职人员将进一步掌握相关法律知识,以应对外交工作中的实际需求。
📋 简要摘要 ▸
司法部官员为外交部2026年新入职人员开展培训,内容涉及人权法、司法关系及外交法律艺术。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីក្របខណ្ឌថ្មីឆ្នាំ២០២៦ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
=====================
ទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ: នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌នៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគ្រូឧទ្ទេស និងធ្វើបទបង្ហាញលើប្រធានបទស្តីពី ‘‘សិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌កម្ពុជា’’ ក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីក្របខណ្ឌថ្មីឆ្នាំ២០២៦ ដែលទើបប្រឡងជាប់ជាស្ថាពរ ក្នុងក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ៥២ រូបដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។ ក្នុងកិច្ចបទបង្ហាញនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងនូវខ្លឹមសារសំខាន់ៗដូចជា៖ ១). សិទ្ធិមនុស្សក្នុងក្របខណ្ឌច្បាប់ ២). ទំនាក់ទំនងរវាងក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ ៣). បច្ចុប្បន្នភាពការងារនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និង៤). សិល្បៈក្នុងការទូតផ្នែកច្បាប់។