索万那普学校连续11年保持高升学率 累计562名A级生


地点柬埔寨全境
来源公众资料
发布时间2026/09/08 08:46
详情描述
索万那普学校作为柬埔寨领先的私立教育机构,在全国范围内提供基础教育服务。学校在近期全国高中毕业考试中,保持了98%的通过率,并已连续11年累计培养出562名A级毕业生。
学校的课程体系涵盖以下三个主要方向:
第一是高棉语普通教育课程(KGE),面向从幼儿园至12年级的学生,教学内容符合柬埔寨教育、青年和体育部的标准。
第二是通用英语课程(GEP),旨在提升学生的英语应用能力。该课程已获得英国剑桥大学官方认证,学校现为剑桥英语教育合作伙伴(CEEP)。
第三是高棉语、英语、中文三语国际课程(ITP),该课程获得澳大利亚南澳州SACE国际认证。学生在完成12年级学业后,可同时获得柬埔寨教育部颁发的高中毕业证书及澳大利亚SACE国际高中毕业证书。持有该国际认证证书的学生在申请全球高校时,无需参加额外的入学考试或修读预科课程。
索万那普学校通过上述教学项目,致力于为中小学生提供涵盖知识、能力及生活技能的综合教育。
📋 简要摘要 ▸
索万那普学校作为柬埔寨领先的私立教育机构,连续11年保持98%的全国考试通过率,累计培养562名A级毕业生,以高质量教学获得家长高度信任。
📋 完整原文 ▸
**សាលារៀនសុវណ្ណភូមិ បំបែកកំណត់ត្រានាំមុខគេក្នុងអត្រាប្រឡងជាប់ថ្នាក់ជាតិខ្ពស់បំផុតទូទាំងប្រទេស ៩៨% និងមានកំណើនសិស្សនិទ្ទេស 🅰️ ក្នុងរយៈពេល ១១ឆ្នាំ ជាប់គ្នាសរុបចំនួន ៥៦២នាក់**
សាលារៀនសុវណ្ណភូមិ ដែលជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេនៅកម្ពុជា ដែលទទួលបានការទុកចិត្តខ្ពស់បំផុតពីសំណាក់អ្នកអាណាព្យាបាល បានស្តែងឱ្យឃើញកាន់តែច្បាស់អំពីភាពជោគជ័យ និងគុណភាពអប់រំរបស់ខ្លួន តាមរយៈការបង្កើតកំណត់ត្រាសមិទ្ធផលដ៏អស្ចារ្យ ដោយមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាន **និទ្ទេស 🅰️ រហូតដល់ ១១ឆ្នាំ ជាប់ៗគ្នា** ដែលមានចំនួនសិស្សជ័យលាភីសរុបកើនឡើងរហូតដល់ **៥៦២នាក់ **និងបំបែកបំណត់ត្រានាំមុខគេក្នុង**អត្រាប្រឡងជាប់ថ្នាក់ជាតិខ្ពស់បំផុតទូទាំងប្រទេស ៩៨% **ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។
សមិទ្ធផលត្រចះត្រចង់នេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូដែលមានគរុកោសល្យខ្ពស់ ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់។
សាលារៀនសុវណ្ណភូមិ មិនត្រឹមតែផ្តោតលើការទទួលបានលទ្ធផលប្រឡងដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរៀបចំនូវកម្មវិធីសិក្សាដ៏សម្បូរបែប ឆ្លើយតបទៅនឹងតម្រូវការអប់រំបែបឌីជីថល និងសម័យកាលទំនើបរួមមាន៖
១. **កម្មវិធីចំណេះទូទៅខ្មែរ (KGE - Khmer General Education):** ចាប់ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ ដែលស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។
២. **កម្មវិធីភាសាអង់គ្លេសទូទៅ (GEP - General English Program):** បង្កើតឡើងដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់ភាសាបរទេសរបស់សិស្សឱ្យបានស្ទាត់ជំនាញ និងមានទំនុកចិត្តខ្ពស់ ដែលបច្ចុប្បន្នមានការទទួលស្គាល់ជាផ្លូវការពី Cambridge ចក្រភពអង់គ្លេសជា **Cambridge English Educational Partner (CEEP)**។
៣. **កម្មវិធីអន្តរជាតិបីភាសា ខ្មែរ-អង់គ្លេស-ចិន (ITP - International Trilingual Program):** ជាកម្មវិធីស្ដង់ដារអន្ដរជាតិដែលមានការទទួលស្គាល់ជាផ្លូវការពី **SACE International**។ កម្មវិធីអន្ដរជាតិបីភាសា ផ្ដល់ការអបរំដ៏មានគុណភាពដែលសិស្សានុសិស្សនឹងទទួលបានសញ្ញាបត្រ២គឺ បាក់ឌុបខ្មែរ១ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងបាក់ឌុបអូស្រ្ដលី១ដែលចេញដោយ **SACE International** នៃរដ្ឋអូស្រ្ដលីខាងត្បូង នៅពេលបញ្ចប់ការសិក្សាថ្នាក់ទី១២។ សញ្ញាបត្រដែលទទួលស្គាល់ជាអន្ដរជាតិនេះ អនុញ្ញាតិឱ្យសិស្សានុសិស្សទៅបន្ដការសិក្សានៅជុំវិញពិភពលោកបានដោយពុំចាំបាច់ធ្វើតេស្ដចូលរៀន និងពុំចាំបាច់រៀនឆ្នាំមូលដ្ឋានឡើងវិញផងដែរ។
ទាំងនេះគឺជាមោទនភាពដ៏ធំធេង និងជាសញ្ញាណបញ្ជាក់ថា សាលារៀនសុវណ្ណភូមិ នៅតែបន្តបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យមានទាំងចំណេះដឹង សមត្ថភាព ចរិយាសម្បត្តិ និងបំណិនជីវិតពិតប្រាកដ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត៕
សាលារៀនសុវណ្ណភូមិគឺជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេនៅកម្ពុជា។
សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែ។