柬埔寨商务部部长占尼莫率团出席在南宁举办的第23届中国-东盟










分类贸易
事件时间2026-09-17
地点中国南宁
来源柬埔寨商务部
发布时间2026/09/17 15:10
详情描述
2026年9月17日,柬埔寨商务部部长占尼莫率领柬埔寨代表团,出席在中国广西南宁举办的第23届中国-东盟博览会,并主持了柬埔寨展位开幕仪式。
此次博览会于9月17日至21日在南宁国际会展中心举行,主题为“中国-东盟自贸区3.0版机遇,共创美好生活”。柬埔寨商务部作为跨部门筹备委员会代表,在展会D区协调并设立了80个展位。共有50家来自柬埔寨的政府部门、协会、企业及机构参展,展示产品涵盖农产品、工业品、丝绸、珠宝,以及投资与旅游服务。此外,商务部还设立了“共同馆”,专门展示柬埔寨地理标志产品及各类潜力商品。
本届博览会汇集了来自东盟11国、中国及其他伙伴国家的企业,旨在通过展示各类产品与服务,进一步促进柬埔寨商品对华出口及双边贸易往来。
📋 简要摘要 ▸
柬埔寨商务部部长占尼莫率团出席在南宁举办的第23届中国-东盟博览会,并主持柬埔寨展位开幕仪式,旨在促进双边贸易与投资。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អញ្ជើញជាអធិបតីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២៣
…
(ទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា និងអញ្ជើញជាអធិបតីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២៣ នៅ Zone D នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការអន្តរក្រសួងរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានសម្របសម្រួល និងរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មចំនួន ៨០ស្តង់ ដែលរួមមានក្រសួង សមាគម ក្រុមហ៊ុន សហគ្រាសកម្ពុជា ចូលរួមសរុបចំនួន៥០ ដោយបានដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជា ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគនិងទេសចរណ៍។ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំផ្ទះរួម (Common House) ដើម្បីតាំងបង្ហាញផលិតផលពាក់ម៉ាក់សម្គាល់ភូមិសាស្ត្រ និងផលិតផលសក្តានុពលរបស់កម្ពុជាផងដែរ។
សូមជម្រាបជូនផងដែរថា «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលមានការតាំងបង្ហាញផលិតផលនិងសេវាកម្ម ពីក្រុមហ៊ុនមកពីបណ្តាប្រទេសអាស៊ានទាំង១១ ប្រទេសជាដៃគូ និងសាធារណរដ្ឋប្រជាមានិតចិន។
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))