柬埔寨新闻部与土耳其大使探讨媒体合作

分类政治
事件时间2026-08-14
地点金边
来源柬埔寨通讯社
发布时间2026/08/15 12:02
详情描述
2026年8月14日上午,柬埔寨新闻部国务秘书高英伦(Kao Imron)在金边会见土耳其驻柬埔寨大使梅苏特·厄兹詹(Mesut Özcan),双方就加强两国新闻领域合作及记者培训事宜进行讨论。
此次会晤重点在于推动柬埔寨与土耳其在新闻领域的合作,包括提升记者专业能力、交流新闻工作经验与知识。双方探讨了土耳其政府提出的培训计划,即通过柬埔寨新闻部邀请2名柬埔寨记者,参加由土耳其警察学院与土耳其阿纳多卢通讯社(Anadolu Agency)联合举办的“战争新闻”专业培训课程。
土耳其驻柬大使在会谈中回顾了两国政府在合作框架下取得的成果,并表示土耳其将持续致力于深化与柬埔寨在新闻领域的合作,促进两国新闻机构间的经验交流与人员培训。
双方一致认为,应继续深化双边合作,不仅局限于新闻领域,还包括其他具有共同利益的领域,以进一步巩固柬埔寨与土耳其之间的友好关系。
📋 简要摘要 ▸
柬埔寨新闻部国务秘书与土耳其驻柬大使会晤,重点讨论加强两国新闻领域合作及记者培训事宜。
📋 完整原文 ▸
ឯកឧត្តម កៅ អុីមរ៉ន និងឯកឧត្តមឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា ជួបពិភាក្សាការងារអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការបណ្តុះបណ្តាលអ្នកសារព័ត៌មាន
(រាជធានីភ្នំពេញ) ឯកឧត្តម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា អំពីការស្វែងរកវិធីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងប្រទេសទាំងពីរ ដែលជំនួបនេះបានប្រព្រឹត្តទៅនៅស្ថានទូតតួកគីយ៉េនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
ជំនួបខាងលេីនេះបានផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ លើវិស័យព័ត៌មាន ជាពិសេសការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងផ្នែកសារព័ត៌មានរវាងភាគីទាំងពីរ។
ក្នុងន័យនេះ ភាគីទាំងពីរបានលើកឡើងអំពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលតួកគីយ៉េ ក្នុងការអញ្ជើញអ្នកសារព័ត៌មានកម្ពុជាចំនួន២រូប តាមរយៈក្រសួងព័ត៌មានកម្ពុជា ឱ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញស្តីពី «សារព័ត៌មានសង្គ្រាម» (War Journalism) ដែលនឹងរៀបចំឡេីងដោយបណ្ឌិត្យសភានគរបាលជាតិតួកគីយ៉េ ដោយសហការជាមួយទីភ្នាក់ងារព័ត៌មានតួកគីយ៉េ Anadolu នាពេលខាងមុខឆាប់ៗនេះ។
ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បានលើកឡើងអំពីសមិទ្ធផល និងសកម្មភាពសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រទេសតួកគីយ៉េ ក្នុងការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យព័ត៌មាន និងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងការបណ្តុះបណ្តាលរវាងស្ថាប័នសារព័ត៌មាននៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបើកទូលាយនូវទិសដៅថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី មិនត្រឹមតែលើវិស័យព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើវិស័យផ្សេងៗដែលមានផលប្រយោជន៍រួម ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងតួកគីយ៉េផងដែរ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia