实居省三隆东县举行教育座谈会 旨在提升佛学教育质量

分类教育
事件时间2026-09-10
地点实居省三隆东县
来源柬埔寨国家电视台
发布时间2026/09/11 15:48
详情描述
2026年9月10日下午,实居省三隆东县举行佛学教育座谈会。此次会议在三隆东县棉芷乡通蓬寺举行,由实居省相关官员与省僧伽委员会共同主持。出席会议的人员包括实居省僧伽委员会代表、三隆东县僧伽代表、佛学初级学校管理层、教师及僧学生。
会议旨在探讨佛学教育管理中的挑战,并寻求提升教学质量的途径。实居省僧伽委员会代表在会上强调,教育是培养人才及传承佛教事业的基础。他要求佛学初级学校的管理层与教师在教学过程中保持高度责任感,以身作则,确保僧学生在获取知识的同时具备良好的道德品质,并严格遵守戒律与佛法。
会议要求,当地僧团、学校管理层与教师之间应加强协作,共同解决教育管理中存在的实际问题。通过优化管理机制,进一步提升该地区佛学初级教育的整体水平,为僧学生创造更好的学习环境。此次活动由柬埔寨国家电视台报道。
📋 简要摘要 ▸
实居省三隆东县举行佛学教育座谈会,官员与当地僧侣及教师共同探讨如何解决教育管理挑战,并致力于提升该地区佛学初级教育的教学质量。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញថ្វាយបង្គំសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនពុទ្ធិកបឋមសិក្សា និងសមណសិស្សទូទាំងស្រុកសាមគ្គីមុនីជ័យ
នៅរសៀលថ្ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញជាអធិបតីរួមជាមួយគណសង្ឃខេត្តកំពង់ស្ពឺក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា គ្រូបង្រៀនពុទ្ធិកបឋមសិក្សា និងសមណសិស្សទូទាំងស្រុកសាមគ្គីមុនីជ័យ ដែលប្រព្រឹត្តទៅនៅវត្តទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ព្រះបាឡាត់សត្ថាភិរក្ខិត យ៉ិន សុទ្ធារ៉ា ព្រះបាឡាត់គណខេត្តកំពង់ស្ពឺ និង ព្រះគ្រូវរជ័យសិរីញាណ អ៊ុំ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ នៅវត្តទំពូង ស្ថិតក្នុងឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនេះ ព្រះបាឡាត់សត្ថាភិរក្ខិត យ៉ិន សុទ្ធារ៉ា ព្រះបាឡាត់គណខេត្តកំពង់ស្ពឺ បានមានព្រះថេរដិកា និងផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសមណសិស្ស ឱ្យបន្តយកចិត្តទុកដាក់លើការងារពុទ្ធិកសិក្សា ដោយចាត់ទុកការអប់រំជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងធនធានមនុស្ស និងការបន្តវេនព្រះពុទ្ធសាសនា។ ព្រះថេរដិកាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការខិតខំរៀនសូត្រ ការគោរពព្រះវិន័យ ការប្រតិបត្តិព្រះធម៌ និងការរក្សាគុណធម៌របស់ព្រះសមណសិស្ស។ ទន្ទឹមនឹងនេះ គ្រូបង្រៀនត្រូវបន្តបំពេញតួនាទីដោយការយកចិត្តទុកដាក់ មានការទទួលខុសត្រូវ និងធ្វើជាគំរូល្អ ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលសមណសិស្សឱ្យមានទាំងចំណេះដឹង និងគុណធម៌។ ព្រះអង្គក៏បានផ្តាំផ្ញើឱ្យមានការរួមសហការឱ្យកាន់តែជិតស្និទ្ធរវាងព្រះសង្ឃ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសមណសិស្ស ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម ពង្រឹងការគ្រប់គ្រង និងបន្តលើកកម្ពស់គុណភាពពុទ្ធិកសិក្សាឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសឯកឧត្តម ឈួរ សុបញ្ញា នាំយកមតិផ្តាំផ្ញើក្រាបថ្វាយបង្គំរបស់ឯក