柬埔寨卫生部推动器官移植项目

分类医疗
事件时间2026-10-14
地点金边
来源柬埔寨卫生部
发布时间2026/10/14 10:27

详情描述

2026年10月14日,柬埔寨卫生部长秦拉在金边主持召开会议,与卡尔梅特医院领导及专家团队共同评估器官移植项目的进展与技术实施情况。本次会议重点聚焦肾移植项目,旨在通过整合医疗资源,提升器官移植医疗服务水平。 中柬友谊医院(普雷科索医院)及柬苏友谊医院的相关负责人也出席了会议。各方就加强医院间的协作网络、整合专家资源以及探讨未来将器官移植服务扩展至更多国家级医院的可能性进行了深入交流。 秦拉部长在会上对器官移植团队提出多项战略性指导意见。他要求持续深化专业技能培训,建立健全医疗标准与操作规程,并促进专家团队间的经验交流。同时,他强调应加强与国际专家的合作,以提升技术能力并确保医疗服务的长期可持续性。 会议明确了医疗服务应遵循的四项核心原则:确保医护人员具备充足的专业能力、保障患者的最高医疗安全、恪守职业道德,以及在服务过程中坚持公平公正、杜绝歧视。 柬埔寨卫生部表示,将持续致力于提升高端医疗服务质量,以满足民众的健康需求,并推动实现全民健康覆盖的目标。
📋 简要摘要 ▸
卫生部长秦拉主持会议,讨论卡尔梅特医院器官移植(肾移植)项目的进展及未来扩展计划。
📋 完整原文 ▸
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យវឌ្ឍនភាព និងដំណើរការបច្ចេកទេស នៃការអនុវត្តគម្រោងវះកាត់ផ្សាំសរីរាង្គ (ជាពិសេសការផ្សាំតម្រងនោម)។ កិច្ចប្រជុំមានការអញ្ជើញចូលរួមយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងគោលបំណងប្រមូលផ្តុំធនធានក្រុមគ្រូពេទ្យជំនាញ ពង្រឹងការតភ្ជាប់បណ្តាញសហប្រតិបត្តិការអន្តរមន្ទីរពេទ្យ និងពិនិត្យលទ្ធភាពពង្រីកសេវានេះទៅកាន់បណ្តាមន្ទីរពេទ្យជាតិផ្សេងៗទៀតនាពេលខាងមុខ។ នៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យបច្ចេកទេសវះកាត់ផ្សាំសរីរាង្គ ដោយផ្តោតលើចំណុចគន្លឹះរួមមាន៖ -ការពង្រឹងសមត្ថភាព៖ ត្រូវបន្តបង្កើនការបណ្តុះបណ្តាលជំនាញឯកទេសឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។ - ការកសាងក្របខណ្ឌស្តង់ដា៖ ត្រូវរៀបចំឱ្យមានស្តង់ដា និងពិធីសារវេជ្ជសាស្ត្រ (Protocol) ត្រឹមត្រូវ ព្រមទាំងមានការចែករំលែកបទពិសោធន៍រវាងក្រុមគ្រូពេទ្យឯកទេស។ -កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ត្រូវសហការឱ្យបានស្អិតរមួតជាមួយអ្នកជំនាញអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស បន្តការបណ្តុះបណ្តាល និងធានាឱ្យបាននូវនិរន្តរភាពនៃការផ្តល់សេវាក្នុងរយៈពេលវែង។ ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ និងក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ «គោលការណ៍ស្នូលទាំង ៤» ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រួមមាន៖ ១. ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ២. ត្រូវធានាសុវត្ថិភាពខ្ពស់បំផុតជូនអ្នកជំងឺ ៣. ត្រូវមានសីលធម៌វិជ្ជាជីវៈ ៤. ត្រូវមានសមធម៌ក្នុងការបម្រើសេវាពុំមានការរើសអើង។ ក្រសួងសុខាភិបាល បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពកម្រិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)