洪玛奈会见亚美尼亚总理 推动双边合作

洪玛奈会见亚美尼亚总理 推动双边合作
分类外交
事件时间2026-11-16
地点金边
来源洪玛奈首相
发布时间2026/11/16 11:45

详情描述

11月16日上午,柬埔寨总理洪玛奈在金边与前来出席第20届法语国家组织峰会的亚美尼亚总理帕希尼扬举行双边工作会谈。本届峰会于11月15日至16日在金边举行,帕希尼扬此行即为参会而来。 会谈中,双方就推动两国关系与务实合作交换意见,涉及经济、贸易、安全、国防等重点领域。洪玛奈表示,柬埔寨与亚美尼亚之间还有多个重要领域可以进一步加强和扩大合作,以服务两国人民和两国利益。帕希尼扬则表示,此次工作会谈将为继续推动双边关系与合作向前发展创造新的机遇。 帕希尼扬对柬埔寨政府和人民的热情接待表示感谢,并对柬埔寨主办第20届法语国家组织峰会的组织工作表示祝贺和赞赏。他同时高度评价亚美尼亚与柬埔寨之间的双边关系与合作。洪玛奈也对帕希尼扬及亚美尼亚代表团来柬参会表示感谢,并对两国关系与合作现状表示满意。 会谈中,洪玛奈还向帕希尼扬通报了柬泰边境局势的最新进展,强调柬埔寨的承诺与立场,即继续坚持以国际法为基础、遵循两国现有公约、条约和协议的和平机制解决边界问题。 双方会后未公布具体合作项目或签署文件的信息,相关合作进展需以两国官方后续通报为准。
📋 简要摘要 ▸
11月16日上午,柬埔寨总理洪玛奈在金边同来柬出席第20届法语国家组织峰会的亚美尼亚总理帕希尼扬举行双边会谈,双方就深化双边关系与务实合作交换意见。阿方对柬方的接待表示感谢,峰会于11月15日至16日在金边举行。
📋 完整原文 ▸
**កម្ពុជា-អាមេនី បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន** នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ **ឯកឧត្តម Nikol Pashinyan** នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងគណៈប្រតិភូ ព្រមទាំងបានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេនី និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួបពិភាក្សាការងាររវាងឯកឧត្តម និង **សម្តេចធិបតី** នាពេលនេះ នឹងបង្កើតនូវកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប **សម្តេចធិបតី** បានថ្លែងអំណរគុណដល់ឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ។ **សម្តេចធិបតី** ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា នៅមានវិស័យសំខាន់ៗជាច្រើនទៀត ដែលកម្ពុជា និងអាមេនីអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។ **សម្តេចធិបតី** និងឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ ជាដើម។ **សម្តេចធិបតី** បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃 [X](https://twitter.com/dr_hunmanet_pm) 😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia) 🌐 [Website](https://hunmanet.gov.kh/) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia