洪玛奈要求西哈努克自治港提速 简化行政流程降低物流成本




分类经济
事件时间2026-05-01 09:00
地点西哈努克
来源柬埔寨通讯社
发布时间2026/05/01 13:00
详情描述
2026年5月1日上午,柬埔寨首相洪玛奈出席西哈努克自治港140周年庆典及日本对该港口提供官方发展援助30周年纪念活动。洪玛奈在会上强调,港口建设是政府第七届国会“五角战略”第一阶段的优先领域,政府将持续投入资金并筹集融资,以升级港口基础设施,支持国际贸易与国家经济增长。
洪玛奈要求西哈努克自治港加快现代化改革步伐,重点优化行政程序,通过提升效率来降低物流成本并缩短通关时间。同时,港口需加强技术设备更新,并提升人力资源素质,以增强国际市场对柬埔寨集装箱运输服务的信任。
针对经济特区内的企业,洪玛奈宣布简化环境影响评估(EIA)流程。对于环境风险较低的企业,无需向环境部进行环境影响评估,改由经济特区管理方负责监管并与环境部协作;对于高环境风险企业,仍需按规定进行评估,环境部保留监督检查权。
此外,洪玛奈在会上提及针对“小混混”问题的处理方案。他已指示司法部部长、国家警察总署总监及王家军总司令研究现有法律,探讨让被拘留或接受教育的违规青少年参与服务性工作,而非派遣其前往前线持枪作战。他强调,相关措施旨在依法管理,不涉及制定新法律。
📋 简要摘要 ▸
洪玛奈总理在西哈努克自治港140周年庆典上表示,政府将持续投入资金升级港口基础设施。要求港口加快现代化改革,简化行政程序以提升效率,并宣布对入驻经济特区的低环境风险企业简化环境影响评估(EIA)流程,旨在支持国际贸易与国家经济增长。
📋 完整原文 ▸
សម្តេចធិបតី៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ
(AKP) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សំណេះ សំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ ថា វិស័យកំពង់ផែ គឺជាវិស័យ អាទិភាពដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងន័យនេះ រាជរដ្ឋាភិបាលខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើង ឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។
ជាបន្ត, សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវខិតខំធ្វើទំនើបកម្ម និងកែទម្រង់ ឱ្យបានជាប់ជាប្រចាំ ពិសេសការកែសម្រួលនីតិវិធីផ្សេងៗឱ្យកាន់តែលឿន និងប្រសិទ្ធភាពខ្ពស់ ដែលជា ចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។ មួយវិញទៀត យើងត្រូវជំរុញ និងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើបច្ចេកវិទ្យា សម្ភារៈ និងធនធានមនុស្ស។
ទន្ទឹមនឹងការធ្វេីទំនេីបកម្មបចេ្ចកវិទ្យា និងសម្ភារ:, បុគ្គលិក និង មន្ត្រីទាំងអស់ ដែលបម្រើការក្នុងវិស័យកំពង់ផែ ត្រូវបន្តពង្រឹងសមត្ថភាពជាប់ជាប្រចាំ ដើម្បីជួយដល់ការពង្រឹងគុណភាព នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុផង និងសេដ្ឋកិច្ចជាតិផង ពិសេសការទទួលបានការជឿជាក់ពីបណ្តាប្រទេសនានា លើការរៀបចំ និងទុកដាក់លេីការដឹកជញ្ជូនទូកុងតឺន័រ ដែលបានចាកចេញពីកម្ពុជា។
បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនៅគោលការណ៍ណែនាំអំពីការកាត់បន្ថយនីតិវិធីក្នុងការចុះវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) សម្រាប់រោងចក្រសហគ្រាសដែលបានចុះធ្វើ ឬបង្កើតរោងច្រកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានអាជ្ញាប័ណ្ណផ្លូវការ ដោយ៖ ១), ក្នុងករណីដែលរោងចក្រសហគ្រាស មិនមានហានិភ័យនៃការប៉ះពាល់បរិស្ថានខ្ពស់ មិនតម្រូវឱ្យមានការចុះធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានជាមួយក្រសួងបរិស្ថានទេ ដោយតម្រូវឱ្យម្ចាស់តំបន់សេដ្ឋកិច្ចពិសេស ជាអ្នកទទួលខុសត្រូវ និងសហការជាមួយក្រសួងបរិស្ថាន និង ២), ក្នុងករណីដែលរោងចក្រសហគ្រាស ដែលមានហានិភ័យខ្ពស់ចំពោះបរិស្ថាន គឺត្រូវធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន ជាមួយក្រសួងបរិស្ថាន ព្រមជាមួយគ្នានេះ ក្រសួងបរិស្ថាន នៅតែមានសិទ្ធិក្នុងការចុះត្រួតពិនិត្យ ប្រសិនបើមានតម្រូវការ ឬហានិភ័យផងដែរ។
មុននឹងបញ្ចប់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមឡេីងវិញ អំពីករណីក្មេងទំនើង ដោយសម្ដេច បានបញ្ជាក់ថា សម្ដេចបានប្រគល់ភារកិច្ចឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគបាលជាតិ និង ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ពិនិត្យមើលច្បាប់ដែលមានជាធរមាន ៖ ១), ថាតេីច្បាប់អាចអនុញ្ញាតឱ្យយេីង អាចយកក្មេងទំនើងធ្វេីសកម្មភាពការងារមួយចំនួន ដែលបម្រើដល់សមរភូមិមុខឬទេ មិនមានគោលការណ៍ឱ្យបង្កើតច្បាប់ថ្មីនោះទេ។ ទី២), គឺយកក្មេងទំនើងទាំងនោះ ទៅធ្វេីសកម្មភាព បម្រើសមរភូមិមុខ ពុំមែនបញ្ជូនទៅសមរភូមិមុខនោះទេ ( មិនឱ្យកាន់កាំភ្លេីង នៅសមរភូមិនោះទេ)។
ជាគោលគំនិត ក្មេងទំនេីងដែលប្រព្រឹត្តខុស គឺត្រូវអនុវត្តច្បាប់ជាធរមាន។ ប៉ុន្តែ ឱ្យពិនិត្យមេីលក្មេង ទំនេីង ដែលកំពុងជាប់ឃុំ, ដែលកំពុង ទទួលការអប់រំ ត្រូវធ្វេីពលកម្មបន្ថែម ដូចជាធ្វេីសកម្មភាពចាក់បេតុងធ្វើលេណដ្ឋានជាដេីម ដែលបម្រើដល់សមរភូមិ ក្រៅពីសកម្មភាពពលកម្មតិចតួច ដូចជា បោសសម្អាត ការធ្វេីរងបន្លែ ឬទទួលការអប់បណ្តុះបណ្តាលផ្សេងៗដែលមាន ស្រាប់ ។
បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាសង្គមជាតិមួយរីកចម្រើន ទាល់តែមនុស្សមានវិន័យ, មានសមត្ថភាព ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ, ប្រជាជនគ្រប់រូបត្រូវតែជាធនធានរបស់ជាតិ មិនមែនជាបន្ទុករបស់ជាតិទេ នេះហើយគឺជាទិសដៅរបស់យើងក្នុងការកសាងជាតិ ។
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia