柬埔寨夏季空调清洗行业需求旺盛

类型MARKET
价格10美元/台
地点金边
发布时间2026/04/08 17:10

详情描述

随着夏季高温到来,金边地区的空调清洗服务需求激增,专业清洗人员日均可处理5-6台设备,月收入可达约600美元。
📋 完整原文 ▸
រដូវក្ដៅ អ្នកលាងម៉ាស៊ីនត្រជាក់ កាក់កបខ្លាំង! ភ្នំពេញ​៖​ រដូវប្រាំងចូលមកដល់ បានធ្វើឱ្យតាមលំនៅឋាន ការិយាល័យ ក្រុមហ៊ុន និងសណ្ឋាគារ ប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនទ្វេដង។ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន ក៏ធ្វើឱ្យរបរលាងម៉ាស៊ីនត្រជាក់កាន់តែកាក់កបផងដែរ។ ជាជាងម៉ាស៊ីនត្រជាក់ ១៥ឆ្នាំ លោក មុំ រស្មី កត់សម្គាល់ថា នៅរដូវក្ដៅ មានអតិថិជនលាងម៉ាស៊ីនត្រជាក់ច្រើនជាង ពេលអាកាសធាតុត្រជាក់។ បើតាមលោក រស្មី ក្នុងអំឡុងរដូវក្ដៅនេះ លោកអាចលាងម៉ាស៊ីនត្រជាក់​ បានពី៥ ទៅ៦គ្រឿងក្នុងមួយថ្ងៃ។ បើគិតក្នុងរយៈពេល១ខែវិញ លោក និងក្រុមការងារ អាចលាងម៉ាស៊ីនត្រជាក់បានពី៥០ ទៅ៦០គ្រឿងក្នុងមួយខែ និងរកចំណូលបានប្រមាណ ៦០០ដុល្លារ។ លាងម៉ាស៊ីន១គ្រឿង លោក គិតតម្លៃ ១០ដុល្លារ ក្នុងករណីបន្ថែមហ្គាស ត្រូវគិតតម្លៃបន្ថែមផងដែរ៕ #ThmeyThmey