外交使团访问菩萨省边境地区
分类外交
事件时间2026年3月27日
地点菩萨省,Thma Da边境
来源柬埔寨外交国际合作部
发布时间2026/03/28 20:11
详情描述
柬埔寨副首相带领外交使团视察菩萨省Thma Da边境,指控泰军封锁道路及侵占土地。
📋 完整原文 ▸
ទស្សនកិច្ចរបស់អង្គទូត ទៅកាន់តំបន់ព្រំដែនក្នុងខេត្តពោធិ៍សាត់ !
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គណៈប្រតិភូបានចុះពិនិត្យស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ(ច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ដែលកងទ័ពថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័រ ដើម្បីបិទផ្លូវជាតិលេខ៥៥ និងបិទផ្លូវចូលផ្ទះ សម្បែង និងដីធ្លីរបស់ពលរដ្ឋភៀសសឹក។