柬埔寨移民总局驱逐11名非法居留及持械泰国籍人员




分类治安
事件时间2026-09-18
地点波贝
来源朱鹭传媒
发布时间2026/09/19 14:47
详情描述
2026年9月18日,柬埔寨移民总局在波贝国际口岸采取行动,将11名泰国籍人员驱逐出境。
此次被驱逐的11人中包含5名女性。根据柬埔寨相关部门调查,该批人员在柬埔寨境内存在非法入境、非法居留及非法务工行为。此外,这批人员还涉及非法持有及使用武器的违法犯罪活动。
此次驱逐行动是根据柬埔寨政府关于打击非法移民及维护社会治安的指令执行。柬埔寨当局表示,将持续开展清理与打击行动,对在境内从事违法犯罪活动的外国籍人员采取驱逐措施,以维护国家安全与社会秩序。
📋 简要摘要 ▸
柬埔寨移民总局于9月18日通过波贝口岸驱逐11名泰国籍人员,该批人员涉及非法居留、非法务工及非法持有武器等违法行为。此次行动体现了柬埔寨政府打击非法移民及维护社会治安的决心。
📋 完整原文 ▸
បណ្ដេញជនជាតិថៃ ១១នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការខុសច្បាប់ និងកាន់កាប់អាវុធខុសច្បាប់ ចេញពីប្រទេសកម្ពុជា
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការដឹកនាំផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមិញនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់វិធានការបណ្ដេញជនជាតិថៃចំនួន ១១នាក់ (ស្រី ៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ការបណ្ដេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ក្រុមនេះបានប្រព្រឹត្តបទល្មើសលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ព្រមទាំងកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតនៅលើទឹកដីកម្ពុជា។
ប្រតិបត្តិការនេះស្តែងឱ្យឃើញពីជំហរយ៉ាងច្បាស់លាស់ និងដាច់ខាតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនបរទេសខុសច្បាប់ ប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តបទល្មើស ឬបង្កអសន្តិសុខឡើយ។
សូមជម្រាបថា សមត្ថកិច្ចនឹងបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស សន្តិសុខជាតិ និងសុវត្ថិភាពសង្គម៕