旅游部推动宗教旅游发展 挖掘寺庙文化潜力










分类政府政策
事件时间2026-08-30 08:00
地点金边
来源柬埔寨旅游部
发布时间2026/08/31 10:28
详情描述
2026年8月30日上午8时,柬埔寨旅游部在金边尼格罗万寺(គល់ទទឹង)举办了“妇女和平与发展协会考察访问”活动。旅游部部长胡哈克、妇女协会名誉主席宋提达,以及旅游部妇女协会成员、柬埔寨旅行社协会(CATA)代表、柬埔寨旅游联合会(CTF)代表和约250名内容创作者共同出席。活动由尼格罗万寺僧侣库苏帕主持,并带领参会人员进行冥想及听取佛法教诲。
胡哈克部长在活动中表示,寺庙和圣地不仅是宗教信仰场所,更是反映柬埔寨历史、建筑、艺术、文化及国家身份的象征。他指出,旅游与宗教联系紧密,宗教旅游能让游客深入了解佛教文化、参与传统节日、体验冥想并寻求心理安宁,同时有助于增加社区收入及保护文化遗产。
胡哈克部长对库苏帕僧侣在推动寺庙环境美化、秩序维护及绿色生态建设方面的贡献表示感谢。他强调,将寺庙打造为具有吸引力的宗教旅游目的地,不仅能提升佛教价值,也能吸引更多国内外游客。
针对宗教旅游的发展,胡哈克部长明确,相关开发工作必须严格遵守佛教戒律,维护宗教场所的尊严与神圣性,并确保环境整洁、安全、有序及宁静。目前,旅游部已与宗教事务部签署谅解备忘录,旨在通过多元化活动,共同推广柬埔寨宗教旅游潜力。
📋 简要摘要 ▸
旅游部部长胡哈克强调,寺庙和圣地是柬埔寨国家身份的象征,旅游部将致力于通过多元化活动,更广泛地推广柬埔寨宗教旅游潜力。
📋 完整原文 ▸
[English Below]
ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ វត្តអារាម និងទីសក្ការៈបូជា មិនត្រឹមតែជាទីកន្លែងគោរពប្រតិបត្តិតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកានៃសាខាសមាគមនារីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួម «ដំណើរទស្សនកិច្ចសិក្សារបស់សាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងទេសចរណ៍» នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង។ ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំធ្វើសមាធិ និងប្រគេនឱវាទដោយសម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័នគល់ទទឹង និងដោយមានការអញ្ជើញចូលរួមពីលោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកានៃសាខាសមាគមនារីក្រសួងទេសចរណ៍, តំណាងសមាគម CATA, តំណាងសមាគម CTF និងបងប្អូនអ្នកផលិតមាតិកា Influencers ប្រមាណ ២៥០នាក់។
ការរៀបចំដំណើរទស្សនកិច្ចសិក្សាដ៏មានអត្ថន័យនេះ គឺដើម្បីផ្តល់ឱកាសដល់សមាជិកា បានសិក្សាស្វែងយល់អំពីគុណតម្លៃនៃព្រះពុទ្ធសាសនា ស្តាប់ធម្មឱវាទ និងយកព្រះពុទ្ធឱវាទមកអនុវត្តក្នុងការរស់នៅនិងការបំពេញភារកិច្ចប្រចាំថ្ងៃ បានរួបរួមគ្នាមកធ្វើបុណ្យ សន្សំកុសល និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងនៅក្នុងអង្គភាព និងស្ថាប័ន។
ថ្លែងក្នុងនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី យកឱកាសដ៏ប្រពៃថ្លៃថ្លានេះ ក្រាបថ្វាយ បង្គំ ថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេនចំពោះ សម្តេចព្រះឧត្តមវង្សាបណ្ឌិត,ព្រះថេរានុត្ថេរៈ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានអនុញ្ញាត និមន្តចូលរួម ព្រមទាំងទទួលបដិសណ្ឋារកិច្ច និងប្រោសប្រទានព្រះធម៌ទេសនា និងព្រះពុទ្ធឱវាទ ដល់គណៈប្រតិភូសមាគមនារីនៃក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្វាយប្រគេននូវសេចក្ដីគោរពកោតសរសើរ និងគោរពអរព្រះគុណយ៉ាងជ្រាលជ្រៅដល់ ព្រះគុណម្ចាស់ គូ សុភាព ដែលជានិច្ចជាកាលតែងតែបានផ្តល់នូវធម្មឱវាទដ៏មានតម្លៃដល់ពុទ្ធបរិស័ទ, ផ្តល់អនុសាសន៍ល្អៗនៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេស ការអភិវឌ្ឍទីអារាមនិគ្រោធវ័ន្តប្រកបដោយសោភ័ណភាព សណ្តាប់ធ្នាប់ ភាពស្អាត និងបរិស្ថានបៃតង មិនត្រឹមតែជាការលើកតម្កើងតម្លៃព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រែក្លាយវត្តអារាមឱ្យក្លាយជា គោលដៅទេសចរណ៍សាសនាដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានប្រសាសន៍បន្តថា ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ព្រោះវត្តអារាម និងទីសក្ការៈបូជា មិនត្រឹមតែជាកន្លែងគោរពប្រតិបត្តិតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិ។ ជាក់ស្តែង ទេសចរណ៍សាសនា បានផ្តល់ឱកាសដល់ភ្ញៀវទេសចរបានស្វែងយល់អំពីព្រះពុទ្ធសាសនា ចូលរួមពិធីបុណ្យប្រពៃណី អនុវត្តសមាធិ និងស្វែងរកសេចក្តីសុខផ្លូវចិត្ត ព្រមទាំងរួមចំណែកបង្កើតចំណូល គាំទ្រជីវភាពសហគមន៍ និងថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍទេសចរណ៍សាសនា ត្រូវគោរពក្រឹត្យក្រមវិន័យនៃព្រះពុទ្ធសាសនា, ភាពស័ក្តិសិទ្ធិជាទីគោរពសក្ការៈ, សេចក្តីថ្លៃថ្នូរ, ព្រមទាំងធានា ភាពស្អាត បៃតង សុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពស្ងប់ស្ងាត់។ ក្នុងស្មារតីនេះ ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនា ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សាសនារបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងប្រកបដោយចីរភាព។
វត្តនិគ្រោធវ័ន (គល់ទទឹង) រាជធានីភ្នំពេញ, ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦