暹粒2026法语村正式开村 华哈称法语是文化共享










分类文化旅游
事件时间2026-11-06
地点暹粒
来源柬埔寨旅游部
发布时间2026/11/07 09:43
详情描述
2026法语村于11月6日在暹粒省正式开村,柬埔寨旅游部长华哈主持开幕式并致辞。参议院议员、法语联盟主席西索瓦·托米科亲王,越南驻柬大使阮明武,文化艺术部、劳动与职业培训部代表,暹粒省行政代表,法国-柬埔寨商会暹粒分会主席François SCHNOEBELEN,以及约600名国内外嘉宾出席。
华哈在致辞中表示,法语国家组织不仅关乎语言共享,也承载文化、团结、对话与开放的价值。他称法语村已成为暹粒的年度重要活动,为法语使用社群、商人、艺术家、青年和公众提供聚会、了解与交流经验的平台。活动现场设50多个展位,越南、老挝等国参与,展示各国文化多样性与旅游潜力。华哈还表示,该活动契合旅游部推动旅游业多元化、包容性和可持续发展的目标,通过提升游客体验、推广本地人才与作品、支持企业,为本地社区创造新的经济机会。
他同时呼吁国内外游客参加在金边举办的法语村活动:11月13日至17日,地点为博敦寺公园,主题为“高棉微笑,法语国家微笑”。为期5天的活动包括会议、交流、艺术表演和美食体验。
第20届法语国家组织峰会将于11月14日至16日在金边举行。计划前往金边法语村或关注峰会安排的读者,可据此时间提前规划行程;暹粒场次的具体展期和开放时间,建议向旅游部或活动主办方核实。
📋 简要摘要 ▸
高棉语官方通稿确认,2026法语村已于11月6日在暹粒省开村,旅游部长华哈主持并致辞,参议院议员、法语联盟主席西索瓦·托米科亲王及越南驻柬大使阮明武出席。华哈强调,法语国家组织承载语言、文化、团结与对话价值;活动同步展示柬埔寨文化遗产、经济活力、旅游潜力与接待能力,并以“高棉微笑”形象面向国际推广。
📋 完整原文 ▸
[French &English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ហ្វ្រង់កូហ្វូនី មិនត្រឹមតែជាការចែករំលែកភាសាប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកវប្បធម៌ សាមគ្គីភាព ការសន្ទនា និងការបើកចំហទៅកាន់ពិភពលោក»
ខេត្តសៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ (Francophonie Village 2026) នៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមសម្ព័ន្ធភាពបារាំង (Alliance Française), ឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម គឹម សុធិន តំណាងលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ម៉ុល វិបុល តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ម៉ានី រាំងសី តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, លោក François SCHNOEBELEN ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជាប្រចាំខេត្តសៀមរាប ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហគមន៍ធុរកិច្ច សិល្បករ និងភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ៦០០នាក់។
ថ្លែងក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនីនៅខេត្តសៀមរាប បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំ និងជាវេទិកាសម្រាប់ការជួបជុំ ការស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍ ដោយប្រមូលផ្តុំសហគមន៍ប្រើប្រាស់ភាសាបារាំង ធុរជន សិល្បករ យុវជន និងសាធារណជនទូទៅ ដើម្បីចែករំលែក និងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសនានា ដែលនេះមិនត្រឹមតែជាការចែករំលែកភាសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យតម្លៃនៃសាមគ្គីភាព ភាពសម្បូរបែបនៃវប្បធម៌ ការសន្ទនា និងការបើកចំហចំពោះពិភពលោកផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនីស្របតាមគោលដៅរបស់ក្រសួងទេសចរណ៍ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានភាពចម្រុះ បរិយាបន្ន និងចីរភាព តាមរយៈការបង្កើនបទពិសោធន៍ជូនភ្ញៀវទេសចរ លើកកម្ពស់ទេពកោសល្យ និងស្នាដៃក្នុងស្រុក គាំទ្រដល់អាជីវកម្ម និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗជូនសហគមន៍មូលដ្ឋាន។ តាមរយៈការដាក់ស្តង់តាំងបង្ហាញជាង ៥០ស្តង់ ក្នុងព្រឹត្តិការណ៍នេះ ដែលមានការចូលរួមពីប្រទេសវៀតណាម ឡាវ និងប្រទេសផ្សេងៗទៀត ក៏បានឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃវប្បធម៌ និងសក្តានុពលទេសចរណ៍របស់ប្រទេសនានា ព្រមទាំងរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ឱ្យចូលរួមអបអរសាទរព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនីនៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនសាធារណៈវត្តបុទុមវតី ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។ ព្រឹត្តិការណ៍រយៈពេល ៥ថ្ងៃនេះ នឹងមានកម្មវិធីជាច្រើន រួមមាន សន្និសីទ ការផ្លាស់ប្តូរមតិយោបល់ ការសម្តែងសិល្បៈ និងការស្វែងយល់ពីម្ហូបអាហារ ដើម្បីបង្កើតឱកាសសម្រាប់ការជួបជុំ ការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញពីបេតិកភណ្ឌ វប្បធម៌ ភាពរស់រវើកនៃសេដ្ឋកិច្ច សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ដែលត្រូវបានស្គាល់ជាសកលតាមរយៈ «ស្នាមញញឹមខ្មែរ»។
ខេត្តសៀមរាប ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦