纺织服装协会捐赠1万美元慰问边防官兵




分类社会
地点金边
来源柬埔寨劳工部
发布时间2026/09/28 16:06
详情描述
柬埔寨纺织、服装、鞋类和旅行用品协会(TAFTAC)通过劳工与职业培训部,向驻守边境的第7干预旅官兵捐赠1万美元。
此次捐赠旨在慰问驻守在柏威夏省朱克山县(Choam Khsant)前线的官兵及其家属,以支持边防建设并表达对官兵守卫国土的敬意。劳工与职业培训部部长兴索(Heng Sour)代表接收了这笔捐款,并对协会的善举表示感谢。
劳工部计划在近期前往柏威夏省,对第7干预旅的官兵及家属进行慰问。此次捐赠活动符合柬埔寨政府关于军队、国家警察单位与民事机构建立结对关系的政策,旨在加强后方与前线的联系,并适逢即将到来的亡人节。
📋 简要摘要 ▸
纺织服装协会(TAFTAC)通过劳工部捐赠1万美元,用于慰问驻守边境的第7干预旅官兵,以支持边防建设并表达对官兵的敬意。
📋 完整原文 ▸
ឯកឧត្តម ហេង សួរ បានទទួលអំណោយពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សម្រាប់ផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិមុខ
ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងការលើកទឹកចិត្ត និងគាំទ្រដល់ស្មារតីស្នេហាជាតិមាតុភូមិ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ឈរជើងការពារជាតិនៅតាមខ្សែបន្ទាត់ព្រំដែន សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានចូលរួមនូវអំណោយ តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តបតាមការអំពាវនាវរបស់ក្រសួង ខណៈគណៈប្រតិភូក្រសួងនឹងចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូន និងក្រុមគ្រួសារយុទ្ធជននៃកងពលតូចអន្តរាគមន៍លេខ៧ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារនាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលបានផ្តល់អំណោយជូនក្រសួង ក្នុងស្មារតី "ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ" សម្រាប់យកទៅផ្តល់ជូនដល់វីរកងទ័ព និងក្រុមគ្រួសារវីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧ ដែលឈរជើងនៅទិសប្រាសាទព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ និងក៏ជាការចូលរួមមួយដ៏សំខាន់ដើម្បីផ្សារភ្ជាប់សមរភូមិក្រោយនិងសមរភូមិមុខ ព្រមទាំងស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័ន និងអង្គភាពស៊ីវិល។
អំណោយរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) រួមមានថវិកាចំនួន ១០ ០០០ ដុល្លារអាម៉េរិក៕
#MLVT #HENGSour