柬劳工部组织海外务工人员共庆亡人节

柬劳工部组织海外务工人员共庆亡人节
柬劳工部组织海外务工人员共庆亡人节
柬劳工部组织海外务工人员共庆亡人节
1/3
分类政府
事件时间2026-10-11
地点韩国及日本
来源柬埔寨劳工部
发布时间2026/10/12 13:03

详情描述

2026年10月11日,柬埔寨劳工与职业培训部联合柬埔寨驻韩国大使馆、驻日本大使馆及ESEA工作组,在韩国与日本多地组织了亡人节庆祝活动。 此次活动在韩国的华城、光州大区,以及日本的广岛县、神奈川县和爱知县共6个地点举行,吸引了约3800名在当地工作、留学的柬埔寨公民及社区成员参加。活动现场按照柬埔寨传统习俗举行了诵经仪式及供奉僧侣仪式,旨在为先人及为保卫国家主权牺牲的柬埔寨军人祈福。 据统计,2026年全年,柬埔寨劳工与职业培训部共在韩国组织了9场、在日本组织了7场亡人节庆祝活动,累计服务约1.5万名在海外务工及留学的柬埔寨公民。
📋 简要摘要 ▸
柬埔寨劳工部联合驻外使馆在韩国及日本多地组织亡人节庆祝活动,服务约1.5万名在海外务工及留学的柬埔寨公民。
📋 完整原文 ▸
ក្រសួងការងារ បន្តសហការរៀបចំកម្មវិធីជួបជុំសហគមន៍ខ្មែរប្រមាណ ៣ ៨០០នាក់នៅកូរ៉េ និងជប៉ុនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (សាធារណរដ្ឋកូរ៉េ និងជប៉ុន)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងបងប្អូនសហគមន៍ខ្មែរ បានសហការរៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌ សរុបចំនួន ៦ទីតាំងនៅតំបន់ហ្វាសង់ និងតំបន់ក្វាងជូធំ នៃសាធារណរដ្ឋកូរ៉េ និងខេត្តហ៊ីរ៉ូស៊ីម៉ា ខេត្តកាណាហ្គាវ៉ា និងខេត្តអាយឈិ នៃប្រទេសជប៉ុន ដោយមានការចូលរួមពីបងប្អូនសហគមន៍ខ្មែរ និស្សិត និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុនសរុបប្រមាណ ៣ ៨០០នាក់។ កម្មវិធីនេះបានរៀបចំឱ្យមានកម្មវិធីសូត្រមន្ត ប្រគេនចង្ហាន់ព្រះសង្ឃទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន រួមទាំងវីរកងទ័ពកម្ពុជាដែលបានពលីក្នុងបុព្វហេតុការពារអធិបតេយ្យភាពប្រទេសកម្ពុជា និងអ្នកដែលបានចែកឋានទៅ។ កម្មវិធីនេះគឺជាការថែរក្សាប្រពៃណី និងវប្បធម៌ជាតិ និងបានផ្តល់ឱកាសសម្រាប់បងប្អូនសហគមន៍ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុនបានជួបជុំគ្នាប្រកបដោយភាពកក់ក្តៅ និងពង្រឹងសាមគ្គីភាពឱ្យបានកាន់តែជិតស្និទ្ធ។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណា្តលវិជ្ជាជីវៈបានសហការរៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌសរុបចំនួន ៩ទីតាំងនៅសាធារណរដ្ឋកូរ៉េ និងចំនួន ៧ទីតាំងនៅប្រទេសជប៉ុន ដែលមានអ្នកចូលរួមសរុបប្រមាណ ១៥ ០០០នាក់។ #MLVT #HENGSour