卫生部举行医疗官员职级晋升仪式 提升服务质量

文件类型政策
发布机构卫生部
生效日期2026-10-01
适用范围卫生部官员
发布时间2026/10/01 17:25

政策详情

2026年10月1日,柬埔寨卫生部举行医疗官员职级晋升仪式,卫生部部长秦拉主持会议,并就《卫生机构章程》皇家法令进行宣讲。此次活动旨在通过职级晋升认可医疗人员的专业价值,进而提升医疗服务质量、安全性及公平性,增强公众对医疗体系的信任。 该法令的制定符合柬埔寨政府第七届国会提出的五角战略第一阶段目标,重点在于培养高质量人力资源,并结合当前卫生领域、公共职能及社会经济发展现状,优化卫生官员的管理机制。 根据规定,《卫生机构章程》皇家法令将于2027年1月1日起正式生效。该政策将为卫生官员提供职业发展保障,并激励高素质专业人才加入医疗队伍。在职级晋升方面,针对从合同制官员中选拔的卫生官员,将根据其专业工作年限进行职级评定,原则上每满3年可晋升一个职级。 卫生部部长秦拉要求各单位领导及人力资源管理部门深入理解法令内容,将其作为管理卫生人力资源及推动职业发展的依据,以确保医疗服务效率的持续提升。此次仪式共有1701名相关部门代表及医疗机构负责人通过现场或线上方式参会。
📋 简要摘要 ▸
卫生部部长秦拉主持医疗官员职级晋升仪式,强调此举旨在认可专业价值,提升医疗服务质量及公众信任度。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ការតម្លើងឋានន្តរសក្តិ និងថ្នាក់មន្រ្តីសុខាភិបាល គឺជាការទទួលស្គាល់នូវតម្លៃវិជ្ជាជីវៈ និងជាការចូលរួមលើកកម្ពស់គុណភាពសេវា និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។» — រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អភិបាលរងរាជធានី ខេត្ត មន្ទីរសុខាភិបាល និងតំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ បេឡាជាតិរបបសន្តិសុខសង្គម (បសស) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងមុខងារសាធារណៈ និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom មន្ទីរមុខងារសាធារណៈ មន្ទីរពេទ្យខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទូទាំងប្រទេស សរុប ១ ៧០១នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គសុខាភិបាល បានរៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ និងផ្អែកលើស្ថានភាពបច្ចុប្បន្ន នៃវិស័យសុខាភិបាល វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា សំដៅគាំទ្រការងារគ្រប់គ្រងមន្រ្តីសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំអង្គភាព ជាពិសេសមន្ត្រីទទួលបន្ទុកការងារធនធានមនុស្ស ស្វែងយល់សារៈសំខាន់ និងយល់ដឹងច្បាស់លាស់នូវខ្លឹមសារ ពីសិក្ខាសាលានេះ សម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្តការងារគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍអាជីពរបស់មន្ត្រីសុខាភិបាល ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងក្នុងការបង្កើនប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាល។   ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស នៃអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស នៃក្រសួងមុខងារសាធារណៈ និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំនូវព្រះរាជក្រឹត្យនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។   សូមជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល មានអានុភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ នឹងផ្តល់អត្ថប្រយោជន៍ និងគុណតម្លៃដល់មន្រ្តីសុខាភិបាល និងលើកទឹកចិត្តដល់អ្នកវិជ្ជាជីវៈសុខាភិបាលដែលមានសមត្ថភាពខ្ពស់ ឱ្យចូលបម្រើការងារជាមន្ត្រីសុខាភិបាល។ បន្ថែមពីនេះ ការលើកទឹកចិត្តមន្ត្រីរាជការនៃអង្គសុខាភិបាល ដែលត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងមន្ត្រីជាប់កិច្ចសន្យា ស្របតាមការវិវត្តអាជីពនាពេលបច្ចុប្បន្ន នឹងត្រូវបញ្ចូលទៅក្នុងឋានន្តរសក្តិ និងថ្នាក់ ផ្អែកលើអតីតភាពការងារក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល  ដោយយកមូលដ្ឋាន ៣ឆ្នាំ សម្រាប់ផ្តល់ជូន១ថ្នាក់។ __ __ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល លើកកម្ពស់ឋានន្តរស័ក្តិនិងថ្នាក់ ក្នុងពេលតាំងស៊ប់ក្នុងក្របខណ្ឌផ្អែកលើគុណវុឌ្ឍិវិជ្ជាជីវៈសុខាភិបាល៖ - មន្ត្រីសុខាភិបាលជាន់ខ្ពស់៖ ក.២.២ (សញ្ញាបត្រកម្រិតបណ្ឌិត /ឯកទេស) ក.២.៣ (សញ្ញាបត្រកម្រិតជំនាញ ឬសមមូល) ក.២.៤ (សញ្ញាបត្រវេជ្ជបណ្ឌិត) ក.៣.២ (សញ្ញាបត្រកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល) និង ក.៣.៣ (សញ្ញាបត្រកម្រិតបរិញ្ញាបត្រ) - មន្ត្រីសុខាភិបាលមធ្យម ខ.៣.៣ - មន្ត្រីសុខាភិបាលបឋម គ.៩។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)